Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀង​ធ្លាក់​អាក្រក់​បំផុត​ជាប់​កំណត់​ត្រា​វាយ​ប្រហារ​ចិន

បានផុស

នៅ

ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង ហេដ្ឋារចនា​សម្ព័ន្ធ​ និងទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ទៀត ទី​ក្រុង​ភាគ​កណ្តាល​ប្រទេស​ចិន Mihe ទទួល​រង​ការ​វាយ​ប្រហារ​ដ៏តក់​ស្លុត​បំផុត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កក្កដា នៅ​ពេល​ប្រជា​ជន​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ដ៏​ធ្ងន់​ធ្ងរ​បំផុតបំបែក​កំណត់​ត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រុក​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​​បាន​ស្ទាប​ស្ទង់​លើ​ការ​ខូត​ខាតនៅ​ពេល​ទឹក​ភ្លៀង​បាន​ស្រក។  អ្នក​ស្រុក​ម្នាក់​បាន​និយាយ​មុន​ពេល​ហូរ​ទឹក​​ភ្នែក​ថា ៖«ខ្ញុំ​បាត់​បង់​អ្វី​ៗ​ទាំង​អស់។ វា​នាំ​យក​ទៅ​អស់​ហើយ»។

មនុស្ស​ជា​ច្រើន​ខ្វះ​​​អាហារ​​​ជា​ច្រើន​ថ្ងៃ​ដោយ​សារ​ទឹក អគ្គីសនី និងសេវាទូរសព្ទ​ត្រូវ​បា​កាត់​ផ្តាច់។

និស្សិត​សាកល​វិទ្យាល័យ​អាយុ​២២​ឆ្នាំ​ឈ្មោះ​ក្រៅ​ Du បាន​និយាយ​ថា ៖«Mihe ធ្លាប់​ជា​ទី​ក្រុង​ដ៏​រស់​រវើល រុង​រឿង តែ​ឥឡូវ​នេះ​ត្រូវ​បាន​បំផ្លិច​ផ្លាញ​ទាំង​ស្រុង»។

រថយន្តត្រូវ​បាន​លិច​ទឹក​ អណ្តើត​តាម​ផ្លូវព្រោង​ព្រាត។ អ្នក​ជួយ​សង្គ្រោះ Wang Lang បាន​និយាយ​ថា ក្រុម​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​ទី​ក្រុង Mihe ដោយ​មានការ​ហៅ​ពី​ក្រុម​​ពន្លត់​អគ្គីភ័យ​ក្នុង​តំបន់​ឲ្យ​ជួយ​អ្នក​ស្រុក​ដែល​ជាប់​គាំង និង​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​ដើម្បី​ជម្លៀស​អ្នក​ស្រុក និង​យក​សាក​សព។

ពួក​គេ​បាន​និយាយ​ថា ហោច​ណាស់ មនុស្ស​២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ផ្ទះ​​កំឡុង​ពេល​ព្យុះ​ខ្លាំង។ ពួក​គេ​ទទួល​បានការ​ហៅ​ទូរសព្ទ​ចូល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ឲ្យ​ជួយ​ក្នុង​នោះ​មាន​ទាំង​មនុស្ស​ស្លាប់​​ដូច​ជា​​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ដើម​ឈើ​ដួល​សង្កត់​លើ។

រហូត​មក​ដល់​ពេល​​មនុស្ស​៣៣​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ខេត្ត Henan  ដោយ​សារ​ទឹក​ជំនន់ ប៉ុន្តែ​គេ​ជឿ​ថា ចំនួន​នឹង​កើន​ឡើង​ខ្ពស់​ជាង​នេះ​ ខណៈ​ភ្លៀង​ធ្លាក់​បាន​ថម​ថយ ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ដំណើរ​ការ​នៅ​ខេត្ត​ដែល​មាន​ប្រជា​ជន​ច្រើន​ ប៉ុន្តែ​ការ​ទំនាក់​ទំនង​ជួប​ការ​លំបាក។

មនុស្ស​រាប់​សិប​ពាន់​នាក់​ទទទួល​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ទូទាំង​ខេត្ត Henan ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ខ្លាំង​ទៅ​លើហេដ្ឋារចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម