ព័ត៌មានអន្ដរជាតិ
ឈប់យល់ច្រឡំ! ថ្នាំទាំងនេះមិនអាចព្យាបាលកូវីដឲ្យជាសះស្បើយបាន ១០០ ភាគរយឡើយ
កូវីដកំពុងរាតត្បាតគ្រប់កន្លែង ប្រទេសខ្លះបានខិតខំស្រាវជ្រាវនូវរូបមន្តថ្មីៗ ដើម្បីយកមកប្រឆាំងនឹងជំងឺ។ ស្របពេលនេះដែរ មានភាគីខ្លះក៏មានរូបមន្តថ្នាំ អាចទប់ស្កាត់វីរុសបានមួយភាគធំ និងត្រូវបានចែករំលែកជាសារឬឃ្លីបនៅលើអ៊ីនធឺណិតពាសពេញ។
ខណៈថ្នាំខ្លះ អាចជួយទប់ស្កាត់រោគរាតត្បាតបានពិតមែន ប៉ុន្តែមិនមានន័យថា វាអាចជួយការពារមនុស្សមិនឲ្យឆ្លងឬជាសះស្បើយពីកូវីដបាន ១០០ ភាគរយឡើយ។
បើទោះបីជាមានការយល់ដឹងច្បាស់ តែក៏នៅមានមនុស្សមួយចំនួនបានយល់ច្រឡំ។
លោក Jessada សាស្ត្រាចារ្យផ្នែកជីវវិទ្យា នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn បានផ្ដល់អនុសាសន៍ថា ថ្នាំដែលត្រូវបានណែនាំភាគច្រើន គឺជាការផ្ដល់ជំនួយសង្គ្រោះដល់ប្រជាជនដែលរងគ្រោះដោយកូវីដ ។ ប៉ុន្តែមានថ្នាំមួយចំនួន មិនមែនជួយឲ្យជាសះស្បើយពីកូវីដឡើយ។
១ ប៉ារ៉ាសេតាមុល អាចត្រូវបានគេបរិភោគ ដើម្បីបន្ថយការឈឺចាប់បន្ថយគ្រុនក្ដៅ ដែលជារោគសញ្ញា ប៉ុន្តែត្រូវប្រយ័ត្ន កុំឲ្យហួសកម្រិតនៃការប្រើប្រាស់។
២ វីតាមីន D និងស័ង្កសី ក្រុមនេះគឺជាវីតាមីនរ៉ែមួយក្រុម ដែលរាងកាយត្រូវការនិងជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងរងគ្រោះពីកូវីដ នោះមិនមានភ័ស្តុតាងណាមួយដែលថា ការទទួលយកវីតាមីនរ៉ែមួយក្រុមនេះ ក្នុងបរិមាណដ៏ច្រើន នឹងជួយអ្នកឲ្យជាពីជំងឺបានលឿនឡើយ។ ទាំងនេះវាជាថ្នាំបំប៉នសុខភាព ដែលគួរទទួលទានតាមចំនួនដែលបានណែនាំនៅជាប់ដបប៉ុណ្ណោះ។
៣ ឱសថបុរាណ Andrographis paniculata បច្ចុប្បន្នគឺជាថ្នាំដ៏ពេញនិយមមួយ (ក្នុងប្រទេសថៃ) ដែលអាចប្រើដើម្បីបំបាត់អាការក្ដៅខ្លួន ដូចជា ថ្នាំប៉ារ៉ាសេតាមុល។ អ្វីដែលសំខាន់បំផុតនោះគឺ កុំទទួលទានបរិមាណច្រើន ក្នុងរយៈពេលយូរ ដើម្បីការពារជំងឺឲ្យសោះ។
៤ ថ្នាំ NAC គឺជាថ្នាំដែលត្រូវបានប្រើដើម្បីរំលាយកំហាក ដូច្នេះប្រសិនបើមានជំងឺស្លេះ វាអាចត្រូវបានគេប្រើដើម្បីញ៉ាំ។ ប៉ុន្តែប្រសិនបើមិនចាំបាច់ទេ កុំបរិភោគវាឲ្យសោះ។
តើធ្វើដូចម្ដេចដើម្បីថែរក្សាខ្លួនឯង ប្រសិនបើយើងឆ្លងកូវីដនិងតម្រូវឲ្យព្យាបាលនៅផ្ទះ។
ព្យាបាលនៅផ្ទះ កុំឲ្យឆ្លងដល់អ្នករស់នៅជាមួយ សូមអនុវត្តវិធានការខាងក្រោមនេះ៖
ដាក់ខ្លួននៅដាច់ដោយឡែក ពីគ្រួសារនៅក្នុងបន្ទប់ (មានខ្យល់ចេញចូលល្អ និងមានបន្ទប់ទឹក /បង្គន់ខាងក្នុង) ត្រូវពាក់ម៉ាសជាប់ជានិច្ច លាងដៃជាមួយអាល់កុល ឬ ជាមួយសាប៊ូនិងទឹកជាប្រចាំ។
រក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច ២ ម៉ែត្រ បើត្រូវពិភាក្សាគ្នា។ បរិភោគអាហារ និង ប្រើប្រាស់សម្ភារៈបរិក្ខារដាច់ដោយឡែកពីគ្រួសារ បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់។
ហាមជក់បារី ផឹកស្រា ឬ គ្រឿងស្រវឹងផ្សេងៗ និងតាមដានសុខភាពផ្ទាល់ខ្លួន (វាស់កំដៅរៀងរាល់ព្រឹក និង ល្ងាច) ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្ត។
ខ្ចប់សំណល់ពីការប្រើប្រាស់ ក្នុងក្បឿងប្លាស្ទិកឲ្យបានត្រឹមត្រូវ និងដាក់ដាច់ដោយឡែកពីសំរាមរបស់ សមាជិកគ្រួសារដទៃទៀត។ ជាពិសេសត្រូវទុកឲ្យមានសុវត្ថិភាពរយៈពេល ៧២ ម៉ោង មុននឹងយកទៅដាក់ នៅកន្លែងប្រមូលសំរាម។
រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យ ព្យាបាលតាមរយៈទូរសព្ទ ឬ បណ្តាញសង្គមរាល់ថ្ងៃ បើមានសញ្ញាអាសន្នដូចជា៖ ហត់ ឬ ពិបាកដកដង្ហើមឈឺទ្រូងខ្លាំង និង ភ្លាមៗវង្វេងស្មារតី(ទើបកើតថ្មីៗ) បាត់មាត់បាត់ក ត្រូវឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាលជាបន្ទាន់ ឬទំនាក់ទំនងមកមណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលកូវីដ តាមផ្ទះ ឬទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍ ១២២២ ដោយឥតគិតថ្លៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបានពិតមែន ឬបង្កគ្រោះថ្នាក់ដល់រាងកាយ?
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)