ព្រោះតែ Delta ហ្វីលីពីន សម្រេចបិទខ្ទប់រដ្ឋធានី ម៉ានីល ទោះត្រូវខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្រោះតែ Delta ហ្វីលីពីន សម្រេចបិទខ្ទប់រដ្ឋធានី ម៉ានីល ទោះត្រូវខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ

បានផុស

នៅ

នៅថ្ងៃសុក្រទី៣០ខែកក្កដានេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអនុម័តឲ្យដាក់ចេញនូវវិធានការបិទខ្ទប់រដ្ឋធានី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta និងដើម្បីការពារប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា តំបន់រដ្ឋធានីម៉ានីល ដែលមានទីក្រុងចំនួន១៦ និងប្រជាជនជាង ១៣ លាននាក់ នឹងត្រូវដាក់នៅក្រោមការបិទខ្ទប់តឹងរ៉ឹងបំផុត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែសីហា។ លោកទទួលស្គាល់ថា វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់ ប៉ុន្តែនេះគឺដើម្បីសេចក្តីសុខដល់មនុស្សរាល់គ្នា។

ការបិទខ្ទប់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៤ ពាន់លានដុល្លារ នឹងរារាំងប្រជាជនមិនឲ្យចាកចេញពីផ្ទះ លើកលែងតែការទៅទិញឥវ៉ាន់ចាំបាច់ប៉ុណ្ណោះ ខណៈការទទួលទានអាហារនៅក្នុងកន្លែងបិទជិត ត្រូវបានហាមឃាត់។

លោក Benjamin Abalos ប្រធានក្រុមប្រឹក្សានៃអភិបាលក្រុង បានប្រាប់រ៉យទ័រថា “វីរុសបំប្លែងខ្លួន Delta កំពុងចរាចរណ៍ទូទាំងទីក្រុងម៉ានីល រួចទៅហើយ។ នេះគឺជាអន្តរាគមន៍ដ៏ត្រឹមត្រូវ”។

លោកបន្តថា អភិបាលក្រុង គ្រោងបង្កើនការចាក់វ៉ាក់សាំង ដោយចាក់ឲ្យបាន ២៥០,០០០ ដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ១៥០,០០០ដូស នៅពេលនេះ។

ហ្វីលីពីន ក៏បានពង្រីកការហាមឃាត់លើអ្នកដំណើរមកពី ១០ ប្រទេស រួមមានឥណ្ឌា ឥណ្ឌូណេស៊ី ថៃនិង អារ៉ាប់រួម រហូតដល់ថ្ងៃទី ១៥ ខែសីហា ផងដែរ។

រហូតមកដល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ -១៩ ជាង ១.៥៧ លានករណី និងស្លាប់ជាង ២៧,០០០នាក់។

ហ្វីលីពីន បានរាយការណ៍ថាមានករណីឆ្លងវីរុស Delta ចំនួន ២១៦ ករណី ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា អាចមានករណីដែលមិនត្រូវបានរកឃើញបន្ថែមទៀត ដោយសារតែល្បឿននៃការធ្វើតេស្តយឺតយ៉ាវ របស់ប្រទេសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ២ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services