ព័ត៌មានអន្ដរជាតិ
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?
ការកកស្ទះចរាចរណ៍ គឺជាបញ្ហាធំមួយដែលប្រទេសជាច្រើននៅលើពិភពលោក កំពុងជួបប្រទះ ហើយបើតាមរបាយការណ៍របស់ Tomtom Traffic Index បានបង្ហាញថា រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន គឺជាទីក្រុង មានការកកស្ទះចរាចរណ៍ខ្លាំងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣។

តាមរបាយការណ៍ដែលផ្សាយបន្តដោយ Facebook Page ឈ្មោះ SEASIA, ទីក្រុងម៉ានីល ឈរនៅលេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយឈរលេខ៩ បើគិតជាសកល ជាទីក្រុងមានការកកស្ទះចរាចរណ៍ណែនតាន់តាប់បំផុត ដោយគិតជាមធ្យម ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ ត្រូវចំណាយពេលដល់ទៅ២៧នាទីនិង២០វិនាទីឯណោះ។
រីឯចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុង ហ្សាការតា របស់ប្រទេសឥណ្ឌូណេស៊ី ដោយគិតជាមធ្យម ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ ត្រូវចំណាយពេល២៣នាទីនិង២០វិនាទី ចំណែកលេខ៣បានទៅលើទីក្រុងបាងកកប្រទេសថៃ ដែលចាយពេល២១នាទីនិង៤០វិនាទី សម្រាប់ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ក្នុងចំណោមទីក្រុងកកស្ទះចរាចរណ៍ខ្លាំងបំផុតទាំង៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ទីក្រុងទាំង៥នៅអាស៊ីអាគ្នេយ៍ដែលកកស្ទះចរាចរណ៍ខ្លាំងបំផុតមាន៖
- ម៉ានីល ប្រទេសហ្វីលីពីន
- ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
- បាងកក ប្រទេសថៃ
- គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
- សិង្ហបុរី
សូមបញ្ជាក់ថា មួយឆ្នាំៗពិភពលោក ត្រូវខាតបង់ប្រាក់រយពាន់លានដុល្លារដោយសារបញ្ហាកកស្ទះចរាចរណ៍ ហើយបើនិយាយពីសហរដ្ឋអាមេរិកវិញ ក្នុងឆ្នាំ២០១៩ ប្រទេសនេះ ខាតបង់ប្រាក់អស់៨៨ពាន់លានដុល្លារ ដោយសារបញ្ហាចរាចរណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទស្សនៈប្រជាពលរដ្ឋនៅភ្នំពេញ ចំពោះករណីស្ទះចរាចរណ៍បច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


