ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំង ចិន ក៏មានប្រសិទ្ធភាពប្រឆាំងនឹង វីរុសកូវីដបំប្លែងខ្លួន Lambda ដែរ
អ្នកជំនាញចិនបានកត់សម្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតនៅប្រទេសចិន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Lambda ។
វីរុសបំប្លែងខ្លួន Lambda ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសប៉េរូ នៅខែសីហា ឆ្នាំ ២០២០ បានរីករាលដាលនៅអាមេរិកខាងត្បូង ។ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនធម្មតា វីរុស Lambda នេះអាចឆ្លងកាន់តែខ្លាំង ហើយអាចមានភាពធន់នឹងវ៉ាក់សាំង ប៉ុន្តែព័ត៌មានលម្អិតរបស់វានៅតែមិនទាន់ដឹងនៅឡើយ ។

លោក Zhuang Shilihe អ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុង Guangzhou បានកត់សម្គាល់ថា ការសិក្សាចុងក្រោយនៅក្នុងបណ្តាប្រទេសនៅអាមេរិកខាងត្បូង ដូចជា ប៉េរូ និងឈីលី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនចិន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Lambda នេះ ។
ទន្ទឹមនោះ ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍កាលពីខែកក្កដាថា ការសិក្សាដែលធ្វើឡើងនៅប្រទេសប៉េរូបានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពយ៉ាងតិច ៩០ ភាគរយក្នុងការការពារការស្លាប់ចំពោះអ្នកជំងឺកូវីដ ១៩ ។

ស្របពេលជាមួយគ្នានេះដែរ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ៤ ខែសីហាថា វ៉ាក់សាំងកូវីដ ១៩ Sinovac មានប្រសិទ្ធភាព ៥៨.៥ ភាគរយ ក្នុងការការពារចេញរោគសញ្ញា ក្នុងចំណោមប្រជាជនឈីលីរាប់លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំង នៅចន្លោះខែកុម្ភៈ និងកក្កដា ។
បន្ថែមពីនេះ យោងតាមទិន្នន័យសកល GISAID បានឲ្យដឹងថា ភាគរយប្រចាំសប្តាហ៍នៃករណីឆ្លងថ្មីដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Lambda នៅអាមេរិកខាងត្បូងបានធ្លាក់ចុះពី ៧.៥២ ភាគរយនៅថ្ងៃទី ២១ ខែមិថុនាមកត្រឹម ៤.៩ ភាគរយនៅថ្ងៃទី ៨ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ WHO៖ វីរុសបំប្លែងខ្លួន Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?