ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឱសថចិនរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីនាំវ៉ាក់សាំងកូវីដ មកកាន់ទីផ្សារ
ក្រុមហ៊ុនឈានមុខគេមួយរបស់ចិននៅថ្ងៃពុធបានប្រកាសថា ខ្លួនបានស្វែងរកការយល់ព្រមជាផ្លូវការពីរដ្ឋាភិបាលដើម្បីនាំវ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមកកាន់ទីផ្សារ ។
លោក Shi Shengyi អគ្គនាយករងរបស់ក្រុមហ៊ុន Sinopharm បាននិយាយថា ក្រុមហ៊ុនបានប្រមូលទិន្នន័យពីបណ្តាប្រទេសធំៗដែលអនុវត្តការសាកល្បងព្យាបាលវ៉ាក់សាំងរបស់ខ្លួន ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងមានភាពល្អប្រសើរ ។
ដើមឡើយក្រុមហ៊ុនបាននិយាយថា ខ្លួនបានបញ្ជូនទិន្នន័យការសាកល្បងព្យាបាលដំណាក់កាលទី ៣ របស់វ៉ាក់សាំងទៅរដ្ឋបាលចំណីអាហារ និងឱសថរដ្ឋរបស់ចិន ហើយកំពុងស្ថិតក្នុងដំណើរការផ្តល់ទិន្នន័យលម្អិតបន្ថែមទៀត ។
ក្រុមហ៊ុនបាននិយាយថា វាស្ថិតក្នុងដំណាក់កាលចុងក្រោយមុនពេលដាក់លក់លើទីផ្សារ ហើយឥឡូវនេះកំពុងធ្វើការអនុម័តលើវ៉ាក់សាំងនេះជាអាទិភាពកំពូលរបស់ខ្លួន ។ ក្រុមហ៊ុនរំពឹងថានឹងបញ្ចេញទិន្នន័យដំណាក់កាលទី ៣ នៃវ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល ។
តំណាងក្រុមហ៊ុនបាននិយាយបន្ថែមថា “ទិន្នន័យរបស់យើងត្រូវបានវាយតម្លៃដោយនាយកដ្ឋានពាក់ព័ន្ធបន្ទាប់ពីពិធីសាររឹតតែតឹងរ៉ឹងជាងបណ្តាប្រទេសលោកខាងលិច ហើយយើងកំពុងទំនាក់ទំនងជិតស្និទ្ធជាមួយ WHO” ។
កាលពីខែមុនប្រទេសចិនបានអះអាងថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនសម្រាប់ការការពារប្រឆាំងនឹងជំងឺកូវីដ ១៩ បានបង្ហាញថា មិនមានប្រតិកម្មអ្វីអាក្រក់នោះទេ ។ យោងតាមមន្រ្តីចិនបានឲ្យដឹងថា ប្រទេសនេះមានវ៉ាក់សាំងចំនួន ១៣ ដែលបានចូលទៅក្នុងការសាកល្បងព្យាបាលរួមទាំង ៤ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ