Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានផ្តល់បទសម្ភាសន៍យ៉ាងក្បោះក្បាយជាមួយទូរទស្សន៍ NBC ដោយប្រាប់ថា អាណត្តិប្រធានាធិបតីរបស់លោកនឹងមិនមែនជាអាណត្តិទី៣របស់លោក Obama ទេហើយបានលើកឡើងថា លោកនឹងមិនបន្តការស៊ើបអង្កេតព្រហ្មទណ្ឌដើម្បីដាក់ទោសលោកប្រធានាធិបតី Donald Trump ឡើយនៅពេលចូលកាន់តំណែង។

ថ្លែងប្រាប់ពិធីករ Lester Holt នៃកម្មវិធី NBC Nightly News ក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃអង្គារ លោក Biden ក៏បានបង្ហាញផងដែរថា គាត់មិនបាននិយាយទៅកាន់លោកប្រធានាធិបតី Donald Trump ដោយផ្ទាល់ទេចាប់តាំងពីការបោះឆ្នោតមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសហព័ន្ធបានចេញលិខិតមួយដែលអនុញ្ញាតឲ្យការផ្ទេរអំណាចត្រូវដំណើរការទៅមុខ លោក Biden បានហៅកិច្ចខិតខំប្រឹងប្រែងផ្ទេរអំណាចរបស់រដ្ឋបាលលោក Trump ថាមាន “ភាពស្មោះត្រង់”។

លោក Biden បាននិយាយថា “ភ្លាមៗនោះ យើងទទួលបានការទំនាក់ទំនងពីផ្នែកសន្តិសុខជាតិទៅដល់កន្លែងផ្សេង។ ហើយពួកគេកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានសារសង្ខេបប្រចាំថ្ងៃរបស់ប្រធានាធិបតីដូច្នេះខ្ញុំគិតថា យើងនឹងមិននៅឆ្ងាយពីខ្សែកោងដូចដែលយើងបានគិតពីមុននោះទេ”។

លោក Biden ក៏បានឆ្លើយតបផងដែរទៅនឹងរបាយការណ៍នានាដែលថា គាត់ប្រហែលជាស្ទាក់ស្ទើរក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌសហព័ន្ធលើលោក Trump នៅពេលគាត់ចូលកាន់តំណែង។

កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Bill Pascrell នៃរដ្ឋ New Jersey បានអំពាវនាវដល់ក្រសួងយុត្តិធម៌ឲ្យស៊ើបអង្កេតលើក្រុមរបស់លោក Trump ទាំងមូលចំពោះបទល្មើសព្រហ្មទណ្ឌរាប់មិនអស់។

លោក Holt បានសួរលោក Biden ថា “អ្នកប្រជាធិបតេយ្យខ្លះចង់ឲ្យមានការស៊ើបអង្កេតប្រឆាំងនឹងលោកប្រធានាធិបតី Trump បន្ទាប់ពីគាត់ចុះចេញពីតំណែង។ តើអ្នកគាំទ្ររឿងនេះទេ?”។

លោក Biden បានឆ្លើយតបថា “ខ្ញុំនឹងមិនធ្វើអ្វីដែលប្រធានាធិបតីនេះធ្វើហើយប្រើក្រសួងយុត្តិធម៌ជាយានរបស់ខ្ញុំដើម្បីបញ្ជាក់ថាមានអ្វីកើតឡើងនោះទេ”។

លោកបន្ថែមថា “មានការស៊ើបអង្កេតមួយចំនួនដែលខ្ញុំបានដឹងហើយរឿងនោះគឺនៅថ្នាក់រដ្ឋ។ មិនមែនអ្វីទាំងអស់ដែលសុទ្ធតែខ្ញុំអាចធ្វើឬមិនអាចធ្វើបាននោះទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម