Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ហាមប្រជាជនកុំបាញ់អាកុលចូលក្នុងអាហារ គឺមិនជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដទេ

បានផុស

នៅ

នាយកដ្ឋានសុខាភិបាលថៃបានចេញការព្រមានមួយ ដោយហាមប្រាមប្រជាជនកុំឲ្យប្រើប្រាស់អាកុលចាក់ចូលទៅក្នុងម្ហូបអាហារណាមួយឲ្យសោះ។

ប្រសិន​បើ​ជាតិ​អាល់កុល​ត្រូវ​បាន​គេ​ប្រើ​ខុស​លើ​អាហារ​ អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ស្លាប់​ក៏​មាន។

ការ​បាញ់​អាល់កុល​នៅ​ក្នុង​អាហារ​មិន​បាន​ជួយ​សម្លាប់​មេរោគ​ទេ

វេជ្ជបណ្ឌិត Ekachai Peerasriwatchara ប្រធានការិយាល័យលើកកម្ពស់សុខភាព​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​នាយកដ្ឋាន​សុខាភិបាល​បានបង្ហាញថា ក្នុងករណីដែល​ក្រុម​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ថា គ្រឿងស្រវឹង​ឬ​ជាតិអាកុល អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ចាក់​ចូល​អាហារ​ ដើម្បី​សម្លាប់​មេរោគឬកូវីដ តាម​ពិត​អាល់កុលថ្នាក់​អាហារ (ប្រើក្នុងរោងចក្រផលិតអាហារ)​ មិនត្រូវបានប្រើសម្រាប់​ការញ៉ាំ​ផ្ទាល់​ទេ។ ប៉ុន្តែវាត្រូវ​បាន​គេប្រើជា​ញឹកញាប់​ក្នុង​ឧស្សាហកម្ម​ ការ​ផលិត​គ្រឿងសម្អាង​ រោងចក្រ​អាហារ​និង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ទៅវិញទេ។ ហើយពួកវា​ភាគច្រើន​មាន​កំហាប់តិចជាង ៧០ ភាគរយ​ ដូច្នេះ​វា​មិន​អាច​សម្លាប់​មេរោគ​បាន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​គ្រាន់​តែ​ចម្អិន​វា១០០ភាគរយ​គឺ​អាច​សម្លាប់​មេរោគ​បាន​ហើយ

យោង​តាម​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក​បាន​បញ្ជាក់​ថា ហានិភ័យ​នៃ​ការឆ្លង​មេរោគ​តាមរយៈអាហារ​គឺ​មាន​កម្រិតទាប។ ដូច្នេះ​សម្រាប់​ហេតុផលសុវត្ថិភាព​វា​ត្រូវបានគេណែនាំ​ឲ្យ​ញ៉ាំ​អាហារ​ស្រស់​ដែល​ចម្អិន​ដោយ​កម្ដៅ ៧០ អង្សាសេ ​ឬ​ច្រើន​ជាងនេះរយៈពេល ៥ នាទី។ ជាពិសេស​សូម​ប្រើ​ស្លាបព្រា​ផ្ទាល់ខ្លួន​ ហើយ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ ជាមួយ​វិធានការ​របស់​ក្រសួងសុខាភិបាល។

ប្រភេទ​នៃ​ជាតិ​អាល់កុល​អាច​ចាក់​ចូល​អាហារ​បាន

មាន​អាល់កុលពីរ​ប្រភេទនៅលើទីផ្សារ៖ អាល់កុល methyl និងអាល់កុល ethyl ហើយ​តម្លៃ​នៃ​ជាតិ​អាល់កុល ethyl គឺខ្ពស់​ជាងបន្តិច ​ប៉ុន្តែលក្ខណៈនៃប្រភេទនីមួយៗ​មានភាពខុសប្លែកគ្នា​យ៉ាង​ខ្លាំង។

ដោយ​អាល់កុល ethyl ត្រូវបានប្រើលើរាងកាយ​មនុស្ស​ដូចជាលាយនៅ​ក្នុង​ថ្នាំ ប្រើលាយ​ជាមួយ​ស្រា​ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​ ឬ​ប្រើខាងក្រៅ​រាងកាយ​ដូចជា​លាងរបួស។ ល។

ដោយឡែក​សម្រាប់​អាល់កុល methyl គឺជា​អាល់កុល​ពុល វា​ត្រូវ​បាន​ប្រើ​សម្រាប់​ឧស្សាហកម្ម​ដូចជា​ភ្លើង​បំភ្លឺ​ឬ​ប្រេង​ឥន្ធនៈ ​សម្រាប់​លាយ​ម្រ័ក្សណ៍ ​ខ្មុក ​ប៉ុន្តែ​វា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង ​ដើម្បី​ប្រើ​លើ​រាងកាយ​មនុស្ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា

ចុចអាន៖ទុកជាមេរៀន! តួស្រី “ស្នេហ៍ទ្វេរសជាតិ” ដួលសន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូង ក្រោយចាក់វ៉ាក់សាំងដូសទី ២

ចុចអាន៖ស្ត្រី​ចំណាស់​ថៃ​ម្នាក់​ត្រឹម​តែប៉ុន្មាន​នាទី​ច្រឡំ​ចាក់​វ៉ាក់សាំង AZ​ ពីរ​ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម