ជីវិតកម្សាន្ដ
ទុកជាមេរៀន! តួស្រី “ស្នេហ៍ទ្វេរសជាតិ” ដួលសន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូង ក្រោយចាក់វ៉ាក់សាំងដូសទី ២
មិត្តភ័ក្ដិនិងអ្នកគាំទ្ររបស់តួស្រី ” Song Sanaeha ឬស្នេហ៍ទ្វេរសជាតិ ” ដែលទើបបញ្ចប់ថ្មីៗនេះ បានសំដែងការព្រួយបារម្ភ នៅពេល Namcha Sheranut Yusananda សន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូងជាខ្លាំង ក្រោយចាក់វ៉ាក់សាំងលើកទី ២ រួច។

ចំពោះហេតុការណ៍នេះ ក៏បានព្រមាននិងទុកជាមេរៀនដល់មនុស្សមួយចំនួន ដែលត្រូវចាក់វ៉ាក់សាំងទាំងដូសទី១ ឬទី២ និងទី៣ ឲ្យការពារខ្លួនទុកមុន ប្រការក្រែងដូចជារូបនាងដែរ។

ក្រោយធូរស្រាល Namcha ក៏បានបង្ហោះរូបថតមួយសន្លឹករបស់នាង ពេលកំពុងដេកពេទ្យ ទៅកាន់បណ្ដេញសង្គមអ៉ិនស្តាក្រាមជាមួយសារថា៖ ដូសទី២បានធ្វើឲ្យរាងកាយខ្ញុំញ័រពេញមួយថ្ងៃ បូករួមទាំងការសម្រាកមិនគ្រប់គ្រាន់របស់ខ្ញុំពីយប់ និងត្រូវឈរតម្រង់ជួរហាលក្ដៅថែមទៀត។ ប៉ុន្តែឥលូវនេះ ខ្ញុំលែងអីហើយ! ខ្ញុំសូមផ្ដាំទៅរាល់អ្នកដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ សូមកុំតានតឹងពេក ហើយត្រូវធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងគេងឲ្យបានគ្រប់ពេញលេញ ជាពិសេសត្រូវផឹកទឹកឲ្យច្រើនៗផងដែរ ” ។


ទន្ទឹមនឹងនេះ ទាំងមិត្តរួមសិល្បៈនិងអ្នកគាំទ្រ បានសម្រុកមកបង្ហាញពីកង្វល់របស់ពួកគេចំពោះតារាស្រីរូបនេះ ឲ្យឆាប់ជាសះស្បើយ និងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដទាំងអស់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រាយចម្ងល់ទស្សនិកជន! មនុស្សស្រីដែលដើរតួជំនួសកូនភ្លោះជាមួយ Kimberly ជានរណា?
ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


