Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា ត្រូវតែបញ្ចៀសលំហូរក្រុមឥស្លាមជ្រុលនិយមពីប្រទេសអាហ្វហ្គានីស្ថានចូលក្នុងតំបន់

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំនៅអាស៊ីកណ្តាលកាលពីថ្ងៃចន្ទថា វាមានសារៈសំខាន់ណាស់ដើម្បីបញ្ចៀសលំហូរពួកឥស្លាមជ្រុលនិយម ចូលក្នុងតំបន់ពីប្រទេសអាហ្វហ្គានីស្ថាន និងការពារពួកឥស្លាមជ្រុលនិយមនៅឲ្យឆ្ងាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាសន្តិសុខរួមនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ស្តីពីស្ថានភាពអាហ្វហ្គានីស្ថាន ។

យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន បានប្រាប់មេដឹកនាំតំបន់ថា វាមានសារៈសំខាន់ក្នុងការឃ្លាំមើលយ៉ាងដិតដល់ លើការជួញដូរគ្រឿងញៀនរបស់អាហ្វហ្គានីស្ថាន ។

វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងកិច្ចប្រជុំនោះលោក ពូទីន និងមេដឹកនាំអាស៊ីកណ្តាលបានសម្តែងការព្រួយបារម្ភថា ក្រុម ISIS នៅតែមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន និងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរុស្ស៊ី ។

ទន្ទឹមនោះ កាលពីថ្ងៃអាទិត្យលោក ពូទីន បានរិះគន់ផែនការរបស់បណ្តាប្រទេសលោកខាងលិចមួយចំនួន ក្នុងការផ្លាស់ទីលំនៅជនភៀសខ្លួនពីអាហ្វហ្គានីស្ថានទៅប្រទេសអាស៊ីកណ្តាល ខណៈដែលទិដ្ឋាការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងដំណើរការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លោក ពូទីន ថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថានកំពុងប៉ះពាល់ផ្ទាល់ដល់សន្តិសុខរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម