ព័ត៌មានអន្ដរជាតិ
រុស្ស៊ី យល់ព្រមជួយធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្ររបស់កូរ៉េខាងជើង
ប្រទេសរុស្ស៊ី បានយល់ព្រមបន្តធ្វើជាម្ចាស់ផ្ទះទទួលវេជ្ជបណ្ឌិតកូរ៉េខាងជើងសម្រាប់កម្មសិក្សានៅមន្ទីរពេទ្យនាំមុខគេនៅទីក្រុងមូស្គូ និងជួយក្រុងព្យុងយ៉ាងក្នុងការធ្វើទំនើបកម្មឧស្សាហកម្មឱសថរបស់ខ្លួន រួមទាំងការផលិតថ្នាំអង់ទីប៊ីយោទិចផងដែរ។

កិច្ចព្រមព្រៀងនេះត្រូវបានលាតត្រដាងនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ បន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Alexandr Matsegora និងអនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងជើងលោក Jon Sol-ryong។
លោក Jon បានត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខភាពសាធារណៈ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ រុស្ស៊ីបានយល់ព្រមអនុញ្ញាតឲ្យវេជ្ជបណ្ឌិតកូរ៉េខាងជើងបន្តការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលនៅទីក្រុងមូស្គូ ដែលមានឯកទេសលើមុខជំនាញដូចជា ជំងឺបេះដូង និងមហារីក។ បន្ថែមពីលើនេះ ទីក្រុងមូស្គូបានសន្យាគាំទ្រដល់ការធ្វើឲ្យប្រសើរឡើងនូវការផលិតឱសថរបស់កូរ៉េខាងជើង ជាពិសេសក្នុងការអភិវឌ្ឍថ្នាំអង់ទីប៊ីយោទិចទំនើប។
ជំនួបនេះក៏បានពិភាក្សាអំពីផែនការបង្កើតស្ថាប័នវេជ្ជសាស្ត្រថ្មីមួយនៅលើទឹកដីកូរ៉េខាងជើងផងដែរ ដោយទីក្រុងព្យុងយ៉ាងបានបង្ហាញពីឆន្ទៈក្នុងការចែករំលែកព័ត៌មានអំពីថ្នាំរបស់ខ្លួន។ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


