ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-កូរ៉េខាងជើង ត្រៀមសាងសង់ស្ពានថ្មី តភ្ជាប់ព្រំដែនជាមួយគ្នា
រុស្ស៊ី និងកូរ៉េខាងជើង នឹងចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់ទន្លេ Tumen ដែលស្ថិតនៅចំបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាង លោក Alexander Matsegora កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។

លោក Matsegora បានប្រាប់ថា៖ «ការសាងសង់ស្ពាននេះមិនទាន់ចាប់ផ្តើមនៅឡើយទេ» ដោយភាគីទាំងពីរកំពុងអនុវត្តការងារត្រៀមរៀបចំ បញ្ចប់ឯកសាររចនា និងបង្កើតក្រុមការងារសំណង់ និងសម្ភារ។
ស្ពានថ្មីដែលស្ថិតក្រោមការពិភាក្សាជាច្រើនឆ្នាំមកហើយនោះ នឹងមានប្រវែង ៨៥០ម៉ែត្រ ដោយតភ្ជាប់ជាមួយប្រព័ន្ធផ្លូវជាតិក្នុងប្រទេសរុស្ស៊ី។
គម្រោងស្ពានថ្មី ត្រូវបានអនុម័តក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ២០២៤ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ។
ស្ពាននេះ នឹងត្រូវសាងសង់នៅជិតស្ពានផ្លូវរថភ្លើង ដែលមានស្រាប់ដែលត្រូវបានដាក់ឲ្យប្រើប្រាស់តាំងតែពីឆ្នាំ១៩៥៩ បន្ទាប់ពីសង្គ្រាមកូរ៉េ។
ក្រុមហ៊ុនវិភាគរូបភាពផ្កាយរណបរបស់កូរ៉េខាងត្បូង SI Analytics បាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃទី៥ខែមីនាថា ការងារលើគ្រឹះស្ពាន និងតំណភ្ជាប់ផ្លូវហាក់ដូចជាបានចាប់ផ្តើមហើយ។
របាយការណ៍ដដែល បានរៀបរាប់ថា៖ «ជាមួយនឹងការសាងសង់យ៉ាងឆាប់រហ័សនៃស្ពាននេះបន្ទាប់ពីផ្លូវដែកដែលមានស្រាប់ដែលជាផ្លូវឆ្លងកាត់តែមួយគត់រវាងកូរ៉េខាងជើង និងរុស្ស៊ី ការកើនឡើងយ៉ាងខ្លាំងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម និងយោធាត្រូវបានគេរំពឹងទុក។ នេះអាចនាំឲ្យមានការលុបបំបាត់បន្តិចម្តងៗ នៃប្រសិទ្ធភាពនៃទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើងនិងរុស្ស៊ី»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


