ព័ត៌មានអន្ដរជាតិ
ជប៉ុនឈប់ប្រើវ៉ាក់សាំង Moderna ១.៦៣លានដូសជុំវិញសារធាតុផ្ទុកមេរោគ
ប្រទេសជប៉ុនបានឈប់ប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna ចំនួន ១.៦៣លានដូស បន្ទាប់ពីមានសេចក្តីរាយការណ៍ថាសារធាតុចម្លែក ឬមេរោគឆ្លង។ នេះបើតាមក្រុមហ៊ុនឱសថ និងក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា។
ក្រុមហ៊ុនឱសថ Takeda ទទួលបន្ទុកលើការលើលក់ និងចែកចាយវ៉ាក់សាំង Moderna នៅប្រទេសជប៉ុនបាននិយាយថា ខ្លួនទទួលបានរបាយការណ៍ពីទីកន្លែងចាក់វ៉ាក់សាំងជាច្រើនដែលថា មានសារធាតុចម្លែកត្រូវបានរកឃើញនៅក្នុងកែវជាច្រើនដែលមិនទាន់បើកគម្រប។

ក្រុមហ៊ុននិយាយថា ៖«ផ្អែកលើការប្រឹក្សាជាមួយក្រសួងសុខាភិបាល យើងបានសម្រេចផ្អាកការប្រើប្រាស់នូវបរិមាណដ៏ច្រើនចាប់ពីថ្ងៃទី២៦ ខែសីហានេះ»។
ជាមួយគ្នានេះ ក្រុមហ៊ុនបានជូនដំណឹងទៅក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna និងបានស្នើសុំឲ្យមានការស៊ើបអង្កេតបន្ទាន់មួយ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Takeda មិនបានបញ្ជាក់លំអិតពីលក្ខណៈនៃមេរោគចម្លងទេ ប៉ុន្តែនិយាយថា រហូតដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ទទួលបានព័ត៌មានណាមួយពីកង្វល់សុខភាពដែលកើតចេញពីការចាក់វ៉ាក់សាំងទាំងនោះ។
ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ខ្លួនបានធ្វើការជាមួយ Takeda ដើម្បីធានាបាននូវវ៉ាក់សាំងផ្សេងដើម្បីជៀសវាងប៉ះពាល់ដល់កម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលកំពុងបង្កើនល្បឿន បន្ទាប់ពីចាប់ផ្តើមដំបូងយឹត។
ប្រហែលជា៤៣%នៃប្រជាជនជប៉ុនឥឡូវនេះបានចាក់វ៉ាក់សាំងបង្ការកូវីដពេញលេញហើយ ប៉ុន្តែប្រទេសនេះនៅតែកំពុងប្រយុទ្ធនឹងករណីឆ្លងកើនឡើងខ្ពស់ដដែលដោយសារវីរុសបំប្លែងខ្លួនឆ្លងកាចសាហាវ Delta រាតត្បាតខ្លាំង។
រហូតដល់ពេលនេះ មនុស្សប្រមាណ ១៥៥០០នាក់បានស្លាប់ដោយកូវីដនៅប្រទេសជប៉ុន និងកន្លែងជាច្រើនស្ថិតនៅជាប់បំរាមរឹតត្បិត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


