Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna

បានផុស

នៅ

មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Moderna។ អ្នកទាំងពីរ ត្រូវបានក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា បានចាក់វ៉ាក់សាំងដែលក្រោយមកត្រូវបានផ្អាកបន្ទាប់ពីរកឃើញមានផ្ទុកមេរោគ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា បុរសអាយុ ៣០ឆ្នាំ និង ៣៨ឆ្នាំ បានស្លាប់នៅខែនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំង Moderna ដូសទី២។ ពួកគេម្នាក់ៗ បានចាក់វ៉ាក់សាំង ដែលស្ថិតក្នុងចំណោមវ៉ាក់សាំង ត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងឲ្យដឹងថា មូលហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេត ហើយបច្ចុប្បន្នទំនាក់ទំនងជាមួយការចាក់វ៉ាក់សាំងនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ក្រសួងបន្តថា បុរសទាំងពីរមានគ្រុនក្តៅបន្ទាប់ពីចាក់វ៉ាក់សាំង ហើយមិនមានជំងឺរ៉ាំរ៉ៃឬប្រវត្តិអាឡ័កស៊ីឡើយ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១.៦៣ លានដូស ដែលត្រូវបានបញ្ជូនទៅមណ្ឌលចាក់ថ្នាំបង្ការចំនួន ៨៦៣ កន្លែងនៅទូទាំងប្រទេស ពោលគឺជាងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនចែកចាយក្នុងស្រុកឈ្មោះ Takeda Pharmaceutical បានទទួលរបាយការណ៍ពីមេរោគឆ្លង នៅក្នុងដបវ៉ាក់សាំងមួយចំនួន។

យ៉ាងណាក្តី រដ្ឋាភិបាលនិងក្រុមហ៊ុន Moderna បាននិយាយថា គ្មានបញ្ហាសុវត្ថិភាពឬប្រសិទ្ធភាព ត្រូវបានរកឃើញទេ ហើយការផ្អាកនេះគ្រាន់តែជាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ។

ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា មេរោគនេះ ត្រូវបានគេជឿថាជាភាគល្អិតលោហធាតុ។

ប្រជាជនជប៉ុនប្រមាណ ៤៤ ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងវីរុស ដែលជំរុញដោយមេរោគបំប្លែងខ្លួន Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជប៉ុន ឈប់ ប្រើ វ៉ាក់ សាំង Moderna ១.៦៣ លាន ដូស ជុំវិញមាន រោគ ចម្លង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម