ព័ត៌មានអន្ដរជាតិ
WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ១៩បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu ដែលរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។
នៅក្នុងព្រឹត្តិបត្ររោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ស្ថាប័នសុខភាពជាសកលមួយនេះ បានលើកឡើងកាលពីថ្ងៃអង្គារទី៣១ខែសីហាថា Mu ឬមានឈ្មោះវិទ្យាសាស្រ្តថា B.1.621 ត្រូវបានចាត់ថ្នាក់ជា “វីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍”។

WHO និយាយថា វីរុសនេះមានធាតុបំប្លែងដែលបង្ហាញពីហានិភ័យ នៃភាពធន់នឹងវ៉ាក់សាំង និងគេចប្រព័ន្ធភាពស៊ាំ ហើយបានសង្កត់ធ្ងន់ថា ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីវីរុសនេះ។
មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីៗ ខណៈអត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្តងទៀត ស្របពេលវីរុស Delta កំពុងវាយប្រហារ ជាពិសេសក្នុងចំណោមអ្នកមិនចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលដកវិធានការប្រឆាំងវីរុស។

បច្ចុប្បន្ន WHO បានកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ចំនួន៤រួមមានទាំង Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និង Delta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០ ផងដែរ។
បន្ទាប់ពីត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ី វីរុសបំប្លែង Mu ត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូងផ្សេងទៀតនិងនៅអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺ គ្រុនអាថ៌កំបាំង សម្លាប់ភាគច្រើនជាកុមារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ