ព័ត៌មានអន្ដរជាតិ
ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងលិចទីក្រុង (មានវីដេអូ)
អភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានប្រកាសស្ថានភាពអាសន្នកាលពីយប់ថ្ងៃពុធ ដោយសារតែអ្វីដែលលោកហៅថាជា “ព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ” ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រានៅទូទាំងទីក្រុង ដែលនាំឲ្យមានទឹកជំនន់និងស្ថានភាពគ្រោះថ្នាក់នៅតាមដងផ្លូវ។

ខ្សែរថភ្លើងក្រោមដីស្ទើរតែទាំងអស់នៅទីក្រុងញូវយ៉ក ត្រូវបានផ្អាកកាលពីល្ងាចថ្ងៃពុធដោយសារតែចំហាយនៃព្យុះត្រូពិក Ida បាននាំមកនូវទឹកភ្លៀងធ្លាក់ ហើយមានការគំរាមកំហែងនៃទឹកជំនន់និងព្យុះកំបុតត្បូងដល់ផ្នែកខ្លះនៃភាគខាងជើងតំបន់អាត្លង់ទិក។
អាជ្ញាធរក្រុងបាននិយាយនៅលើបណ្តាញសង្គម Twitter ថា យានយន្តដែលមិនចាំបាច់ទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើររហូតដល់ម៉ោង ៥ ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) ដោយសារអាកាសធាតុដ៏អាក្រក់នេះ។

កាលពីថ្ងៃពុធ សេវាកម្មអាកាសធាតុជាតិ បានចេញការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀងចំនួន៥ ដោយរាប់ចាប់ពីភាគខាងលិចទីក្រុង Philadelphia ទៅដល់ភាគខាងជើងរដ្ឋ New Jersey។
អភិបាលរដ្ឋ New Jersey លោក Phil Murphy ក៏បានប្រកាសគ្រាអាសន្ន ដើម្បីឆ្លើយតបទៅនឹងព្យុះ Ida ផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង ញូវយ៉ក កន្លែងខ្លះទឹក មានកម្ពស់ត្រឹមចង្កេះ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


