អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ

Published

on

អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់ខ្លួនគឺលោក Mohsen Fakhrizadeh ដែលត្រូវបានគេធ្វើឃាតនៅក្បែរទីក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រ ។ លោក Fakhrizadeh បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារមួយនៅក្រុង Absard ក្នុងតំបន់ Damavand ។

លោក Hossein Dehghan ជាទីប្រឹក្សាយោធារបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្តេជ្ញាថានឹងធ្វើការវាយប្រហារសងសឹកទៅលើជនល្មើសឲ្យដូចជារន្ទះ ។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mohammad Javad Zarif ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះអំពើភេរវកម្មរបស់រដ្ឋនេះ ។ លោក Zarif បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះដោយនិយាយថា ខ្លួនមានការចង្អុលបង្ហាញជាក់លាក់អំពីតួនាទីរបស់អ៊ីស្រាអែល ។

ឈ្មោះរបស់លោក Fakhrizadeh ត្រូវបានលើកឡើងយ៉ាងពិសេសនៅក្នុងបទបង្ហាញរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមេសា ឆ្នាំ ២០១៨ ខណៈមិនមានការអត្ថាធិប្បាយណាមួយពីប្រទេសអ៊ីស្រាអែលចំពោះព័ត៌មាននៃការធ្វើឃាតនេះនៅឡើយទេ ។

ចំណែកឯកអគ្គរដ្ឋទូត UN របស់អ៊ីរ៉ង់លោក Majid Takht Ravanchi បាននិយាយថា ការសម្លាប់នេះគឺជាការបំពានយ៉ាងច្បាស់នៃច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងដើម្បីបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ ។

រីឯមេបញ្ជាការនៃអង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ទោ Hossein Salami បាននិយាយថា “ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរគឺជាការរំលោភជាក់ស្តែងបំផុតនៃអនុត្តរភាពពិភពលោកដើម្បីរារាំងការចូលទៅកាន់វិទ្យាសាស្ត្រទំនើបរបស់យើង” ។

ព័ត៌មាននៃការសម្លាប់នេះកើតឡើង ចំពេលមានការព្រួយបារម្ភថ្មីៗអំពីការកើនឡើងបរិមាណអ៊ុយរ៉ានីញ៉ូមដែលប្រទេសកំពុងផលិត ។ អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានគឺជាសមាសធាតុសំខាន់សម្រាប់ទាំងថាមពលនុយក្លេអ៊ែរស៊ីវិល និងអាវុធនុយក្លេអ៊ែរយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 mins ago

អាជ្ញាធរខេត្ត​​ បន្ថែមម៉ាស៊ីនបូមទឹក​ សង្គ្រោះ​ស្រូវ​ប្រាំង​ជាង ១០០០ ហិកតា​នៅស្រុកព្រះនេត្រព្រះ

ព័ត៌មានអន្ដរជាតិ21 mins ago

វីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនៅអាមេរិក សាហាវជាងប្រភេទដើម ១១ ដង

ព័ត៌មានជាតិ29 mins ago

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បន្ត​ចុះ​ចែក​ម៉ាស របស់​សម្តេច តេ​ជោ​ ជូន​ប្រជាពលរដ្ឋ ​ក្នុង​រាជធានី​​​​

ព័ត៌មានជាតិ55 mins ago

​កិច្ចសហការ​ល្អ​របស់​ខេត្ត​ព្រះសីហនុ​ ជុំវិញ​​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ

បច្ចេកវិទ្យា1 hour ago

​បង្កើត​អនុ​ស្សារី​យ៍​ដ៏​អស្ចារ្យ​របស់លោក​អ្នក តា​មរយៈ​រូបភាព និង​វីដេអូ ​ដែល​ទទួលបាន​ពី​កំពូល​កាមេរ៉ា​របស់ Samsung Galaxy S21!

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services