ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ
ស្របពេលស្ថានការណ៍កាន់តែមិនស្រួលនោះ ស្រាប់តែពេលនេះប្រទេសរុស្ស៊ី ចាប់ផ្តើមសាងសង់ផ្ទះចល័តដែលមានសមត្ថភាពការពាររលក shockwaves និងជាតិវិទ្យុសកម្ម ពីការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។

តាមការចុះផ្សាយរបស់ Daily Mail ដោយដកស្រង់ប្រភពពីក្រសួងគ្រាអាសន្នរុស្ស៊ីកាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤, ផ្ទះចល័តនេះមានឈ្មោះ KUB-M ហើយវាមានរាងដូចជាទូរកុងតឺន័រអ៊ីចឹងដែរ។ ផ្ទះនេះមួយអាចដាក់មនុស្សបាន៥៤នាក់ និងមានសមត្ថភាពការពារមនុស្សពីគ្រោះថ្នាក់នៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ បានចំនួន២ថ្ងៃ។
ផ្ទះ KUB-M ត្រូវបានសាងសង់ដោយភ្ជាប់ជាមួយម៉ូឌុលចំនួនពីរ និងមានលក្ខណៈពិសេសជាច្រើនដូចជាឥដ្ឋបេតុង៤០០x៦០០មិល្លីម៉ែត្រនៅខាងក្រៅដើម្បីការពាររលក shockwaves និងជាតិវិទ្យុសកម្ម ហើយនៅខាងក្នុងមានគ្រែដេកនិងបង្គន់ ថែមទាំងបន្ទប់សុវត្ថិភាពទៀតផង។

ក្រៅពីការពាររលក shockwaves និងជាតិវិទ្យុសកម្មហើយនោះ ផ្ទះនេះក៏អាចការពារពីគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយមនុស្សបានដែរ។

ព័ត៌មានអំពីការសាងសង់ផ្ទះចល័តនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើកភ្លើងខៀវឲ្យកងទ័ពលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី យកមីស៊ីល ATACMS របស់អាមេរិក បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ហើយការបើកដៃបែបនេះ ធ្វើឲ្យគេបារម្ភថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងរីកកាន់តែធំ ហើយអាចឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។
ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឲ្យអនុម័តលក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មី ដោយនិយាយថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ឲ្យតែមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរ មកវាយប្រហាររុស្ស៊ី នោះអាចត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន នឹងធ្វើដំណើរទៅឥណ្ឌា ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


