អ៊ីស្រាអែល ប្រុងជើងការ​ខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាម​សងសឹក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រុងជើងការ​ខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាម​សងសឹក

Published

on

អង្គការ​សហប្រជាជាតិ​ ទទូច​ឲ្យ​មាន​ការ​អត់ធ្មត់​ ខណៈ​ដែល​ក្រុង​ Tehran ប្ដេជ្ញា​សងសឹក​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​​គេ​សម្លាប់។

សារព័ត៌មាន N12 របស់​អ៊ីស្រាអែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃសៅរ៍​ថា ​ អ៊ីស្រាអែល​បាន​ដាក់​ស្ថានទូត​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​​បន្ទាប់ពី​មាន​ការ​គំរាម​សងសឹក​ពី​អ៊ីរ៉ង់ នៃ​ការ​ស្លាប់​របស់​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ម្នាក់​នៅ​ជិត​ទីក្រុងTehran។

គួរ​រំលឹក​ថា ​អ៊ីរ៉ង់​បាន​ស្ដី​បន្ទោស​អ៊ីស្រាអែល​ចំពោះ​ការ​ស្លាប់​របស់​លោក Mohsen Fakhrizadeh ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ ​ ដែលលោក​​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្បែរ​ទីក្រុងTehran ។ លោក Fakhrizadeh បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ការ​វាយប្រហារ​មួយ​នៅ​ក្រុង Absard ក្នុង​តំបន់ Damavand ។

​ជាមួយ​គ្នា​នេះ​ដែរ​ មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បាន​ទាមទារ​“ ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​មាន​ភាព​ច្បាស់លាស់” នៃ​អ្នក​ដែល​នៅ​ពីក្រោយ​ការ​សម្លាប់ ​ដែល​បាន​បង្កើន​ការ​ភ័យខ្លាច​នៃ​ភាព​តានតឹង​ឡើង​វិញ​នៅ​ទូទាំង​មជ្ឈិមបូព៌ា។

នៅ​ក្រុង Tehran ក្រុម​អ្នក​តវ៉ា​មួយក្រុមតូចបាន​ដុតរូបរបស់​លោក​ ដូណាល់ ត្រាំ​ និង​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃដិន ដែលបាននិយាយថា​ រដ្ឋបាលរបស់​លោក​នឹង​ពិចារណា​ការជួល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ Tehran ជាមួយមហា​អំណាច​ពិភពលោក។ ក្រុម​អ្នក​តវ៉ា​បាន​រិះគន់​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់​ដែល​បាន​ជួយ​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដោយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ​ទីក្រុង Tehran ប្រសិន​បើ​មន្ត្រី​បាន​ជ្រើសរើស​ត្រឡប់​មក​វិញ​នូវ​កិច្ច​ព្រមព្រៀង​នេះ។

ដោយឡែក​លោក Farhan Haq អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​ឲ្យ​រក្សា​ការ​អត់ធ្មត់​និង​ជៀសវាង​ការ​កើនឡើង​នៃ​ភាព​តានតឹង។

លោក​មាន​ប្រសាសន៍​ថា “ យើង​ជំរុញ​ការ​អត់ធ្មត់ ​និង​ភាព​ចាំបាច់​ដើម្បី​ជៀសវាង​រាល់​សកម្មភាព​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅ​ក្នុង​តំបន់” ។

គួរ​បញ្ជាក់​ថា​លោក Fakhrizadeh បាន​ដឹកនាំ​កម្មវិធី​ដែល​មាន​ឈ្មោះថា AMAD របស់​អ៊ីរ៉ង់ ​ដែល​អ៊ីស្រាអែល​និង​លោក​ខាងលិច​បាន​ចោទ​ប្រកាន់​ថា​ ជា​ប្រតិបត្តិការ​យោធា​មួយ​ដែល​សម្លឹង​មើល​លទ្ធភាព​នៃ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖arabnews

ចុចអាន៖អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ

ចុចអាន៖អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះ ដោយសារតែលុយច្រើនពេក

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

ព័ត៌មានជាតិ15 mins ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ27 mins ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

ព័ត៌មានជាតិ55 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ1 hour ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services