Breaking News! ទើបសាកល្បងជោគជ័យមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ពេលនេះ កូរ៉េខាងជើង បាញ់មួយគ្រាប់ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Breaking News! ទើបសាកល្បងជោគជ័យមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ពេលនេះ កូរ៉េខាងជើង បាញ់មួយគ្រាប់ទៀត

បានផុស

នៅ

បើយោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទមួយគ្រាប់ទៀត ចូលទៅក្នុងសមុទ្រនៅថ្ងៃពុធនេះ ពោលរយៈពេល ២ ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការរួមទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទមួយគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ។

ទន្ទឹមនោះ មិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ ពាក់ព័ន្ធនឹងប្រភេទឧបករណ៍ ឬគ្រាប់អ្វីបំពាក់នៅលើមីស៊ីល និងថាតើវាបានធ្វើដំណើរឆ្ងាយប៉ុណ្ណានោះទេ ។

ស្របពេលជាមួយគ្នានេះ រូបភាពនៅក្នុងកាសែត Rodong Sinmun កាលពីថ្ងៃចន្ទបានបង្ហាញពីមីស៊ីលមួយគ្រាប់ចេញពីបំពង់មួយក្នុងចំណោមបំពង់ចំនួន ៥ នៅលើយានបាញ់បង្ហោះ ។

បន្ថែមពីនេះ បើយោងតាមសារព័ត៌មានរដ្ឋកូរ៉េ ​​KCNA បានឲ្យដឹងថា មីស៊ីលដែលបាញ់កាលពីចុងសប្តាហ៍បានធ្វើដំណើរចម្ងាយ ១,៥០០ គីឡូម៉ែត្រនៅលើផ្លូវហោះហើររយៈពេល ២ ម៉ោង នៅលើដែនទឹករបស់ខ្លួនដើម្បីវាយប្រហារគោលដៅរបស់ពួកគេ ។

គួររំឭកថា កូរ៉េខាងជើងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិចំពោះអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈការបាញ់មីស៊ីលនាពេលកន្លងមកត្រូវបានរដ្ឋឯកោមួយនេះនិយាយថា ជាការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ បាញ់​សាក​ល្បង​មីស៊ីល​នាំ​ផ្លូវ​ចម្ងាយ​ឆ្ងាយជោគជ័យ​ទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services