ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សម្រុកផលិតអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក ត្រៀមធ្វើសង្គ្រាម
ក្រោយគំរាមសងសឹកទៅអ៊ុយក្រែន ដែលនៅតែយកមីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិច បាញ់ចូលដីរុស្ស៊ីម្តងហើយម្តងទៀតនោះ, ពេលនេះ ទីក្រុងមូស្គូ បានប្រកាសសម្រុកផលិតនូវអ្វីដែលគេអះអាងថា ជាអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក គឺមីស៊ីលអន្តរទ្វីប Satan II ឬគេស្គាល់ថា RS-28 Sarmat ដើម្បីត្រៀមធ្វើសង្គ្រាម។

តាមការអះអាងរបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤, Satan II គឺជាមីស៊ីលដ៏អស្ចារ្យគ្មានអ្វីបញ្ឈប់បាន ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចវាយប្រហារទឹកដីអាមេរិកឬទ្វីបអឺរ៉ុប យ៉ាងលឿនមិននឹកស្មានដល់។
មីស៊ីល Satan II ហោះក្នុងល្បឿនកំពូល ៧គីឡូម៉ែត្រក្នុងមួយវិនាទី។ វាមានប្រវែង៣៥ម៉ែត្រ ទម្ងន់២០៨តោន ជាមួយរយៈចម្ងាយយ៉ាងតិច ១៨ ០០០គីឡូម៉ែត្រ។
តាមពិតទៅ លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យអភិវឌ្ឍមីស៊ីលប្រភេទនេះជាយូរមកហើយ ប៉ុន្តែដំណើរការនោះត្រូវជួបបញ្ហាដោយការពន្យារពេលនិងការធ្វើតេស្តមិនជោគជ័យ។

សេចក្តីប្រកាសរបស់ទីក្រុងមូស្គូកើតឡើង ចំពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានថា ខ្លួនបានរៀបផែនការរួចស្រេចអស់ហើយ ដើម្បីវាយប្រហារសងសឹកអ៊ុយក្រែន ដោយសារទីក្រុងកៀវ នៅតែគឃ្លើន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលដីរបស់ខ្លួន។
សេចក្តីប្រកាសនេះទៀតសោត គឺកើតឡើងចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងរីកកាន់តែធំ ឈានចូលដំណាក់កាលថ្មី ជាពិសេសមានការលូកដៃជួយពីសំណាក់សម្ព័ន្ធមិត្តភាគីទាំងសងខាង។

មន្ត្រីរុស្ស៊ីនិងលោកខាងលិចមួយចំនួននិយាយថា នៅសល់ពេលមិនយូរទៀតទេ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នឹងឡើងកាន់តំណែងសេតវិមានជាផ្លូវការហើយ ដូច្នេះប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺជាពេលវេលាដ៏សំខាន់បំផុត។
ជុំវិញសង្គ្រាមនេះដែរ វិមានក្រឹមឡាំងបានព្រមានជាច្រើនលើកច្រើនសាថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីសងសឹក បើអ៊ុយក្រែន មិនឈប់យកអាវុធរយៈចម្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច មកបាញ់លើដីរបស់ខ្លួនទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


