ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ
ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅរដ្ឋធានី អាស្តាណា នៃប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី បានឆ្លៀតយកឱកាសនោះនិយាយអំពីមីស៊ីលដ៏ទំនើបដែលទីក្រុងមូស្គូបាញ់លើទឹកដីអ៊ុយក្រែន កាលពីប៉ុន្មានថ្ងៃមុន ដោយអះអាងថា កម្លាំងវាយប្រហាររបស់មីស៊ីល Oreshnik គឺខ្លាំងដូចឥទ្ធិពលអាចម៍ផ្កាយអ៊ីចឹង។

មេដឹកនាំរុស្ស៊ីលើកឡើងថា «វាប្រៀបបាននឹងអាចម៍ផ្កាយ! អ្នករាល់គ្នាដឹងហើយថា ក្នុងប្រវត្តិសាស្រ្ត បើអាចម៍ផ្កាយធ្លាក់ចំកន្លែងណា ទីនោះនឹងមានផលវិបាក។ ឥទ្ធិពលរបស់វា អាចបង្កើតឲ្យមានបឹងមួយបាន»។
មិនត្រឹមប៉ុណ្ណឹង លោកពូទីនអួតថា មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះ គឺអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលការពារនោះខ្លាំងកម្រិតណាក៏ដោយ។
ការអះអាងរបស់លោកពូទីន កើតឡើងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំងរូបនេះ បញ្ជាឲ្យផលិតមីស៊ីល Oreshnik ទ្រង់ទ្រាយធំ និងបាញ់សាកល្បងជាបន្តបន្ទាប់។

Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
យោងតាមលោកពូទីន ការដែលរុស្ស៊ីបាញ់មីស៊ីលនេះលើអ៊ុយក្រែន គឺដើម្បីឆ្លើយតបទៅទីក្រុងកៀវ ដែលយកមីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស វាយប្រហារលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់។
កាលនោះ លោក ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ ហើយលោកចង្អុលចំឈ្មោះសហរដ្ឋអាមេរិក ថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលរុស្ស៊ី បាញ់លើអ៊ុយក្រែន ជាមីស៊ីលហោះលឿនជាងសំឡេង១០ដង គ្មានអ្វីស្ទាក់ចាប់បាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


