ព័ត៌មានអន្ដរជាតិ
ពូទីន បបួលលោកខាងលិច សាកមីស៊ីលគ្នា ដើម្បីឲ្យភ្លឺភ្នែក
តាមការចេញផ្សាយរបស់ Reuters, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបបួលមហាអំណាចលោកខាងលិច សាកល្បងកម្លាំងយោធាគ្នា ដោយយកទីក្រុងកៀវជាគោលដៅបាញ់មីស៊ីល។ លោកអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់លោកខាងលិច គ្មានសមត្ថភាពស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មីឈ្មោះ Oreshnik របស់រុស្ស៊ីបានទេ បើមិនជឿសាកទៅ!

លោកប្រកាសបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ក្នុងសន្និសីទកាសែតចុងឆ្នាំនៅទីក្រុងមូស្គូ ដែលអូសបន្លាយពេល៤ម៉ោង ដោយក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិផងដែរ។
ក្នុងអំឡុងពេលនោះ លោក ពូទីន បានអួតអាងពីសមត្ថភាពយោធារបស់រុស្ស៊ីថា ខ្លួនជាមហាអំណាចយោធានៅលើពិភពលោក។ ទីក្រុងមូស្គូ មានមីស៊ីលអស្ចារ្យ គ្មានអ្វីអាចបាញ់ទម្លាក់បាន។ ប្រសិនបើលោកខាងលិចសង្ស័យ សូមឲ្យឈ្មោះគោលដៅមួយនៅក្នុងទីក្រុងកៀវដែលមានខែលការពារដែនអាកាសមក ហើយបន្ទាប់មក រុស្ស៊ីនឹងបាញ់មីស៊ីល Oreshnik ទៅ។ ដូច្នេះមហាអំណាចលោកខាងលិចនឹងភ្លឺភ្នែកហើយថា តើអាចបញ្ឈប់មីស៊ីលនេះបានដែរឬក៏អត់។ នេះជាវិធីពិសោធអំពីការប្រកួតបច្ចេកវិទ្យាខ្ពស់នៃសតវត្សរ៍ទី២១។
រុស្ស៊ីបានបាញ់មីស៊ីលនេះលើកដំបូង វាយប្រហារទីក្រុង Dnipro របស់អ៊ុយក្រែនកាលពីខែវិច្ឆិកា។ យ៉ាងណា ពេលនោះ វាមិនបង្ហាញឥទ្ធិពលខ្លាំងពេកទេ ព្រោះមិនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនិយាយទាក់ទងនឹងលោក ដូណាល់ ត្រាំ, លោក ពូទីន បញ្ជាក់ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែ កិច្ចពិភាក្សាគឺផ្អែកលើលក្ខខណ្ឌដែលរុស្ស៊ីធ្លាប់បង្ហាញរួចមកហើយ ដូចជា អ៊ុយក្រែន ត្រូវបោះបង់គំនិតចូលរួមជាមួយអង្គការណាតូ និងទទួលស្គាល់ទឹកដីដែលរុស្ស៊ីដណ្តើមកាន់កាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


