Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ

បានផុស

នៅ

ក្រុមហ៊ុនចិន Sinovac រកឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ពួកគេជាដូសជំរុញ គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន ស្របពេលដែលទិន្នន័យពីការសិក្សាបន្ថែមទៀត ត្រូវបានបញ្ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac Biotech Ltd. ដូសទី៣ បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំង ២ដូសរហូតដល់ទៅ ២.៥ ដងឯណោះ។

ការរកឃើញនេះ បានកើតឡើងបន្ទាប់ពីការសិក្សានាពេលថ្មីៗស្តីពីប្រសិទ្ធភាពចាក់២ដូស របស់វ៉ាក់សាំងចិននេះ បានបង្ហាញថា វ៉ាក់សាំងបានផ្តល់ការការពារគ្រប់គ្រាន់ ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Delta។

អ្នកជំនាញវ៉ាក់សាំងនៅក្រុមហ៊ុន Pharmaniaga Berhad លោកវេជ្ជបណ្ឌិត Ajit Pal Singh បាននិយាយថា ការស្រាវជ្រាវដឹកនាំដោយអ្នកជំនាញរោគរាតត្បាតលោក Zhong Nanshan នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្វាងចូវ ដោយប្រើវ៉ាក់សាំង CoronoVac របស់ក្រុមហ៊ុន Sinovac Biotech និងវ៉ាក់សាំង SARS-CoV-2 របស់ក្រុមហ៊ុនជីវសាស្រ្តជាតិចិន បានបង្ហាញថា វ៉ាក់សាំងទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងអ្នកដែលមានជំងឺកូវីដ-១៩ កម្រិតមធ្យម ក្រោយចាក់បាន២ដូស។

ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ការចាក់វ៉ាក់សាំងពីរដូសផ្តល់ប្រសិទ្ធភាព ៥៩ភាគរយ ប្រឆាំងនឹងកូវីដបំប្លែងខ្លួន Delta, ៧០,២ភាគរយ ប្រឆាំងនឹងទម្រង់មធ្យមនៃជំងឺនេះ និង ១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសកូវីដទម្រង់ដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bio World

ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ដូសទី៣បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំង ៤ចំណុចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម