សុខភាព
គួរដឹង! រោគសញ្ញានៃវីរុសបំប្លែងខ្លួន Delta និង Omicron មិនដូចគ្នានោះទេ
រោគសញ្ញាវីរុសបំប្លែងខ្លួនកូវីដ-១៩ អាចនៅមិនទាន់បែងចែកឲ្យដាច់ស្រួលបួលពីជំងឺកូវីដទម្រង់ដើមបាននៅឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយចំនួនដែលពពួកវីរុសបំប្លែងខ្លួន លេចឡើងពេលឆ្លង អ្នកអាចកំណត់ចំណាំបានដោយខ្លួនឯង។
ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ Omicron លេចចេញអាការមិនដូចនឹងវីរុសបំប្លែងខ្លួនដទៃៗទៀតប៉ុន្មាននោះទេ ហើយរោគសញ្ញាខាងក្រោម ជាអ្វីដែលអ្នកគួរដឹង។
វីរុសបំប្លែងខ្លួន ដែលតា (Delta)

វីរុសបំប្លែងថ្មី Delta ត្រូវបានគេកំណត់ដំបូងក្នុងប្រទេសឥណ្ឌា នៅខែធ្នូ ឆ្នាំ២០២០ ហើយរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២១ ។ វាមានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ-១៩ ធម្មតា បើតាមការសិក្សាកន្លងមកសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ-១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។
អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ-១៩ធម្មតាផ្សេងទៀត។
វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron)

វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។ វីរុសនេះ កាន់តែមានភាពគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនណាៗទាំងអស់ ខណៈអ្នកវិទ្យាសាស្ត្រ កំពុងរកវិធីទប់ស្កាត់យ៉ាងមមាញឹក។
តាមប្រភពពី New York Post ដែលបានដកស្រង់សម្ដីពី វេជ្ជបណ្ឌិត អាហ្វ្រិកខាងត្បូង លោកស្រី Angelique Coetzee បានឱ្យដឹងថា រោគសញ្ញាទូទៅនៃវីរុសបំប្លែងខ្លួន អូមីក្រុង មានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។
បន្ថែមពីលើនេះ អាការរបស់អ្នកជំងឺអាចវិវត្តធ្ងន់ធ្ងរ ប្រសិនបើពួកគេជាបុគ្គលដែលស្ថិតក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទោះស្រដៀងគ្នា តែរោគសញ្ញាវីរុសបំប្លែងខ្លួន Omicron មានខ្លះខុសពីកូវីដទម្រង់ដើម (មានវីដេអូ)
ចុចអាន៖ មនុស្ស ៤ក្រុម ប្រឈមគ្រោះថ្នាក់បំផុតជាមួយវីរុសបំប្លែងខ្លួន Omicron
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា និងការគំរាមបិទច្រកសមុទ្រក្រហម


