ព័ត៌មានអន្ដរជាតិ
អ្នកជំនាញប្រាប់មូលហេតុដែលវីរុសបំប្លែងខ្លួន Delta ថមថយពីរបីខែមកនេះ
ពីរខែមកនេះ កូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) ហាក់មានភាពស្ងប់ស្ងាត់បន្តិច ខណៈករណីថ្មីនៃវីរុសបំប្លែងខ្លួនប្រភេទនេះនៅទូទាំងពិភពលោក មិនបានរកឃើញកើនឡើងឡើយ។ នេះជាដំណឹងល្អមួយដែលថាជំងឺរាតត្បាត នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
/cdn.vox-cdn.com/uploads/chorus_image/image/69987852/AP21285509927715.0.jpg)
លោកវេជ្ជបណ្ឌិត Scott Gottlieb អតីតប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានថ្លែងថា ការរីករាលដាលនៃជំងឺរាតត្បាតបានធ្លាក់ចុះ ជាពិសេសកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ថមថយករណីថ្មី ក៏ដោសារតែមនុស្សភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ។
ទន្ទឹមនឹងការធ្លាក់ចុះចំនួនអ្នកជំងឺថ្មី វេជ្ជបណ្ឌិត Scott Gottlieb បានព្រមានផងដែរថា អ្នកជំងឺកូវីដអាចកើនឡើងវិញ នៅពេលអាកាសធាតុចុះត្រជាក់ កំលុងចុងឆ្នាំនេះ។

លោកនិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ករណីថ្មីនឹងកើនឡើង នៅបណ្ដាប្រទេសចុះត្រជាក់ ជាពិសេសចំពោះសហគមន៍ណាដែលមានពលរដ្ឋអត់រក្សាគម្លាត និងមិនពាក់ម៉ាសខ្ជាប់ខ្ជួន។ ក្នុងនោះបុគ្គលដែលមិនព្រមទទួលថ្នាំបង្ការកូវីដ-១៩ នឹងប្រឈមហានិភ័យឆ្លងខ្ពស់បំផុត ។
ផ្ទុយទៅវិញ អ្នកចាក់វ៉ាក់សាំងរួចរាល់ នឹងមានអង់ទីគ័តការពារបានល្អ ហើយជំងឺរាតត្បាតច្បាស់ជាបញ្ចប់ទៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DeseretNews
ចុចអាន៖ នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ
ចុចអាន៖ Delta ជិតក្ស័យហើយ! ពិភពលោកសង្ឃឹមធំធេង បើថ្នាំនេះទទួលការអនុញ្ញាត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


