សុខភាព
ចាក់វ៉ាក់សាំង Sinovac ដូសទី៣បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំង ៤ចំណុចនេះ
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសជំរុញ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដោយជួយបង្កើនកងការពារក្នុងសហគមន៍ ជួយកម្រិតអង់ទីគ័ររបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនឱ្យកាន់តែខ្លាំងឡើង សម្រាប់ប្រឆាំងនឹងកូវីដទម្រង់ដើម កួវីដបំប្លែងខ្លួនប្រភេទដែលតា ( Delta) និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។

វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ដូសជំរុញ ឬដូសទី៣ នឹងចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋទូទៅ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះហើយ។ យ៉ាងណាមិញ មុនទៅទទួលវ៉ាក់សាំងដូសទី៣ គប្បីស្វែងយល់លក្ខខណ្ឌផ្សេងៗជាមុនសិន ទើបមិនខាតជើង ឬបំបង់ពេលចោល។
បើតាមប្រភពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនអំពីលក្ខខណ្ឌមួយចំនួន ដើម្បីអាចចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដូសទី៣បាន លុះត្រាតែ៖
១. ជាអ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ឬ ស៊ីណូវ៉ាក់ (Sinovac) គ្រប់ទាំងពីរដូសរួចរាល់។
២. មានគម្លាតរយៈពេល ៤ខែ គិតចាប់ពីពេលចាក់ដូសទី២។
៣. ភ្ញាប់មកជាមួយនូវកាតវ៉ាក់សាំង ឬបណ្ណវ៉ាក់សាំង ឬឯកសារដែលប្រើប្រាស់ក្នុងការចាក់លើកទី១។
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងដូសជំរុញនៅទូទាំងរាជធានីភ្នំពេញទាំងអស់ ប្រកាន់ខ្ជាប់ឱ្យបានដាច់ខាតនូវវិធានការ ៣ការពារ ៣កុំ របស់រដ្ឋាភិបាល ដើម្បីរក្សាសុវត្ថិភាពគ្រប់គ្នាពីការចម្លងនៃវីរុសកូវីដ-១៩៕
អត្ថបទ៖ សន្យា
ចុចអាន៖ ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?
ចុចអាន៖ វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


