Connect with us

សុខភាព

ចាក់ Pfizer ២ដូស មានប្រសិទ្ធភាពខ្ពស់ ការពារ Delta បាន ៦ខែ

បានផុស

នៅ

ការចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូស មានប្រសិទ្ធភាពខ្ពស់យ៉ាងហោចណាស់៦ខែ ប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងររួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ។ នេះបើតាមការវិភាគលើអ្នកជំងឺអាមេរិកដែលបង្ហាញកាលពីថ្ងៃចន្ទទី៤ខែតុលា។

ក្រុមហ៊ុន Pfizer និងអ្នកផ្តល់សេវាសុខភាព Kaiser Permanente បានពិនិត្យមើលកំណត់ត្រាពីមនុស្សចំនួន ៣.៤ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដែលក្នុងនោះ មានមួយភាគបីបានទទួលវ៉ាក់សាំងពេញលេញនៅចន្លោះខែធ្នូឆ្នាំ ២០២០ ដល់ខែសីហាឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរយៈពេលជាមធ្យមពី៣ទៅ៤ខែ អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបានគេរកឃើញថាមាន ប្រសិទ្ធភាព៧៣ភាគរយការពារការឆ្លងរោគ និង ៩០ភាគរយការពារពីការចូលមន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីបើការការពារប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួន Delta បានធ្លាក់ចុះ៤០ភាគរយក្នុងរយៈពេល៥ខែក៏ដោយ ការការពារប្រឆាំងនឹងការចូលមន្ទីរពេទ្យ ពាក់ព័ន្ធនឹងករណីពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់ នៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលនៃការស្រាវជ្រាវ។

ការសិក្សាដដែលបានកត់សម្គាល់ថា លទ្ធផលនេះមានភាពស៊ីគ្នានឹងទិន្នន័យបឋម ពីអាជ្ញាធរសុខាភិបាលអាមេរិកនិងអ៊ីស្រាអែល។

អ្នកនិពន្ធបានសន្និដ្ឋានថា ការធ្លាក់ចុះសមត្ថភាពប្រឆាំងការឆ្លងមេរោគ ទំនងជាបណ្តាលមកពីការថយចុះប្រសិទ្ធភាពរបស់វ៉ាក់សាំង មិនមែនដោយសារវីរុសបំប្លែងខ្លួន Delta គេចពីប្រព័ន្ធភាពស៊ាំដែលបង្កឡើងដោយវ៉ាក់សាំងនោះទេ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Pfizer ក្លាយជាវ៉ាក់សាំងកូវីដដំបូងគេ ដែលទទួលបានការយល់ព្រមពី FDA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម