Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ បាញ់សម្លាប់ហើយព្យួរសាកសពជាសាធារណៈ គំរាមអ្នកហ៊ានចាប់ជំរិត

បានផុស

នៅ

ក្រុមតាលីបង់បានបាញ់សម្លាប់ជនចាប់ជំរិតចំនួន ៤ នាក់ ហើយព្យួរសាកសពរបស់ពួកគេនៅទីលានសាធារណៈក្នុងទីក្រុង Herat នៃប្រទេស អាហ្វហ្គានីស្ថាន។

ការព្យួរបង្ហាញដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីតាលីបង់ដ៏ល្បីម្នាក់ ព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចជាការប្រហារជីវិត និងការកាត់ដៃជើង នឹងអនុវត្តឡើងវិញ។

Horrifying photographs show an accused kidnapper's dead body hanging from a crane above the main square in the Afghan city of Herat

បុរសទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការបាញ់តបត បន្ទាប់ពីចោទថា បានចាប់ជំរិតអ្នកជំនួញម្នាក់ និងកូនប្រុសរបស់គាត់។

ប្រជាពលរដ្ឋក្នុងតំបន់ បាននិយាយថា សាកសពម្នាក់ត្រូវបានព្យួរពីរថយន្តស្ទូចនៅកណ្តាលទីក្រុង។

People look up at a dead body hanged by the Taliban from a crane in the main square of Herat city in western Afghanistan

លោក Wazir Ahmad Seddiqi ជាម្ចាស់ហាងក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា សាកសពចំនួន៤នាក់ ត្រូវបាននាំយកមកទីលាន៤ផ្សេងគ្នាដើម្បីព្យួរក្នុងទីក្រុង។

យោងតាមអភិបាលរងក្រុង Herat លោក Maulwai Shair, ការបង្ហាញសាកសពត្រូវបានធ្វើឡើង ជាការគំរាមដើម្បីទប់ស្កាត់ការចាប់ពង្រត់បន្ថែមទៀត។ បុរសទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង បន្ទាប់ពីក្រុមតាលីបង់ដឹងថា ពួកគេបានចាប់ពង្រត់អ្នកជំនួញម្នាក់និងកូនប្រុសរបស់គាត់។

គួរបញ្ជាក់ជាថ្មីថា ចាប់តាំងពីឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ខែសីហា ក្រុមតាលីបង់បានសន្យាមិនអនុវត្តតឹងរ៉ឹង ដូចកាលខ្លួនដាក់ការគ្រប់គ្រងលើកមុនឡើយ។

ប៉ុន្តែមានរបាយការណ៍មួយចំនួនរួចទៅហើយ អំពីការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមាននៅទូទាំងប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម