ព័ត៌មានអន្ដរជាតិ
ស្លាប់រដ្ឋមន្ត្រីតាលីបង់ម្នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថាន
រដ្ឋមន្ត្រីជនភៀសខ្លួនតាលីបង់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយក្រុម ISIS នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤។

លោក Khalil Haqqani ដែលបានបាត់បង់ជីវិត ត្រូវជាពូរបស់លោក Sirajuddin Haqqani រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាលីបង់បច្ចុប្បន្ន ហើយក៏ជាមេក្រុមដឹកនាំបណ្តាញក្រុមអ៊ីស្លាម Haqqani ដ៏មានឥទ្ធិពល និងជាផ្នែកនៃចលនាតាលីបង់ ដែលត្រូវសហរដ្ឋអាមេរិកចាត់ទុកជាភេរវករលំដាប់ពិភពលោក។
បើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១២ធ្នូ ជនបង្កហេតុ បានក្លែងខ្លួនជាអ្នកមកទស្សនាបរិវេណក្រសួងជនភៀសខ្លួន ហើយបានបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈដែលលោក Haqqani កំពុងចុះហត្ថលេខាលើឯកសារ។ មនុស្ស ៦នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍នេះដែរ។
ក្រុមតាលីបង់បានស្តីបន្ទោសក្រុមឧទ្ទាម ISIS សម្រាប់ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ហើយបានហៅការវាយប្រហារនេះថាជា «ការវាយប្រហារកំសាកញី»។ យ៉ាងណាមិញ មកទល់នឹងពេលឥឡូវ ក្រុម ISIS មិនទាន់អះអាងថាខ្លួនពិតជានៅពីការវាយប្រហារនេះនៅឡើយទេ។
សូមបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចនៅអាហ្វហ្គានីស្ថានកាលពីបីឆ្នាំមុន លោក Haqqani គឺជាជនរងគ្រោះចុងក្រោយបង្អស់ ដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់ និងជាបុគ្គលដ៏ល្បីបំផុតមួយនៅក្នុងក្រុមតាលីបង់។
ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិកបានចាត់ថ្នាក់លោក Khalil Haqqani ថាជាភេរវករសកល ដោយប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥លានដុល្លារ សម្រាប់ព័ត៌មានដែលទាក់ទងនឹងគាត់។ លោក Haqqani ក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មឆ្នាំ១៩៨៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


