Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រើយន្តហោះដ្រូនដឹកវ៉ាក់សាំងកូវីដ ចាក់ប្រជាជននៅកន្លែងដាច់ស្រយាល

បានផុស

នៅ

ឥណ្ឌាបានចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កន្លែងពិបាកទៅដល់ដោយប្រើយន្តហោះដ្រូន ហើយវាជាសកម្មភាពមួយដែលអាចជួយប្រទេសនេះ ឲ្យសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការចាក់ថ្នាំបង្ការរោគពេញលេញ សម្រាប់ប្រជាជនពេញវ័យសរុបជាង ៩៤០ លាននាក់នៅចុងខែធ្នូនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោក Mansukh Mandaviya យន្តហោះដ្រូននឹងផ្តល់វ៉ាក់សាំងការពារកូវីដដល់កោះ Karang នៅចំកណ្តាលបឹងទឹកសាបធំបំផុតក្នុងតំបន់ Loktak រដ្ឋ Manipur ហើយវាអាចធ្វើដំណើរបាន ៣១ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ខណៈការធ្វើដំណើរតាមផ្លូវគោក និងតាមទូកនឹងចំណាយពេលរហូតដល់ ៤ ម៉ោង ។

លោក Mandaviya បាននិយាយថា “នេះជាលើកដំបូងដែលយន្តហោះដ្រូនផលិតនៅឥណ្ឌា ត្រូវបានប្រើនៅអាស៊ីខាងត្បូងដើម្បីដឹកជញ្ជូនវ៉ាក់សាំងការពារកូវីដ” ។

លោកបាននិយាយទៀតថា “បច្ចេកវិទ្យានេះអាចដោះស្រាយបញ្ហាប្រឈមក្នុងការផ្តល់សេវាថែទាំសុខភាព នៅក្នុងតំបន់លំបាក ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គំនិតផ្តួចផ្តើមនេះនឹងជួយយើងបន្ថែមទៀត ដើម្បីសម្រេចបាននូវការគ្របដណ្តប់ការចាក់វ៉ាក់សាំង សម្រាប់ការពារជំងឺកូវីដ ១៩” ។

យន្តហោះដ្រូនត្រូវបានផ្តល់ការអនុញ្ញាតឲ្យដឹកជញ្ជូននៅក្នុងរដ្ឋភាគឦសាន Manipur និងរដ្ឋ Nagaland ក៏ដូចជាកោះ Andaman និង Nicobar ជាដើម ។

គិតត្រឹមថ្ងៃទី ១១ ខែតុលា ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងចំនួន ៩៥២ លានដូស ហើយជាង ៧២ ភាគរយនៃប្រជាជនពេញវ័យទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស និង ២៨ ភាគរយទទួលការចាក់ពេញ ២ ដូស ។

គួរបញ្ជាក់ថា ឥណ្ឌាដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះមានករណីឆ្លងចំនួន ៣៣.៩ លានករណី រួមទាំងអ្នកស្លាប់ជាង ៤៥ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ អឺរ៉ុប វាយតម្លៃថ្នាំកូវីដចាក់បញ្ចូលតាមសរសៃព្យាបាលអ្នកជំងឺអាយុលើស ១២ ឆ្នាំ ដាក់លក់លើទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម