ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌាចំនួន៥២៦នាក់ដែលធ្វើការឲ្យCall- Center នៅមីយ៉ាន់ម៉ានឹងបញ្ជូនទៅស្រុកវិញ
យ៉ាងហោចណាស់មានជនជាតិឥណ្ឌាចំនួន៥២៦នាក់ រួមទាំងស្ត្រី២៨នាក់ ដែលបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោក ដែលគេដឹងថា «Call-Center» នៅតំបន់ Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Times of India នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

ជនជាតិឥណ្ឌាទាំងនោះស្ថិតក្នុងចំណោមជនបរទេសរាប់ពាន់នាក់ដែលធ្លាប់ធ្វើការឲ្យ Call- Center នៅ KK Park នៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលភាគច្រើនដំណើរការដោយក្រុមអ្នកលេងចិន។
ក្រសួងកិច្ចការបរទេសថៃ (MEA) បានបញ្ជាក់ថា ជនបរទេសចំនួន៧,១៤១នាក់ កំពុងត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេដោយឆ្លងកាត់ប្រទេសថៃ។ ក្នុងនោះ មានជនជាតិចិនចំនួន៤.៨៦០នាក់ ជនជាតិវៀតណាម មាន៥៧២នាក់ ឥណ្ឌាមាន៥២៦នាក់ និងជនជាតិអេត្យូពីមាន៤៣០នាក់ ឥណ្ឌូណេស៊ីមាន ២៨៣នាក់ ម៉ាឡេស៊ី មាន៧០នាក់ និងប៉ាគីស្ថានមាន៦៨នាក់។
ដំណើរការធ្វើមាតុភូមិនិវត្តន៍នេះមានប្រជាជនមកពី ២៩ប្រទេស កំពុងត្រូវបានជួយ ខណៈមានប្រជាជនរហូតដល់ទៅ ៦៦ប្រទេសធ្វើការនៅក្នុងកន្លែងឆបោកទាំងនេះ។
គួរបញ្ជាក់ថាប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថាបានធ្វើឡើងដោយមានការការពារពីកងកម្លាំងឆ្មាំព្រំដែន (BGF) គាំទ្រដោយយោធាមីយ៉ាន់ម៉ាក្នុងរដ្ឋ Karen ។
អាជ្ញាធរឥណ្ឌាក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃកំពុងធ្វើបេសកកម្មជួយសង្គ្រោះនោះ ការប៉ាន់ប្រមាណបានបង្ហាញថា មានមនុស្សប្រហែល២ពាន់នាក់មានវត្តមាននៅក្នុង Call-Center ទូទាំងប្រទេសមីយ៉ាន់ម៉ា។ ទោះយ៉ាងណាមានតែ ៥២៦នាក់ប៉ុណ្ណោះ ដែលបានយល់ព្រមចាកចេញ ខណៈអ្នកផ្សេងទៀតហាក់ដូចជាស្ម័គ្រចិត្តធ្វើការនេះនិងមិនព្រមចាកចេញត្រឡប់ទៅប្រទេសខ្លួនវិញទេ។
មកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការធ្វើមាតុភូមិនិវត្តន៍នៅតែបន្ត ហើយអាជ្ញាធរឥណ្ឌានៅតែចូលរួមក្នុងការចរចាដើម្បីជួយជនជាតិខ្លួនបន្ថែមទៀតក្នុងការវិលត្រឡប់មកប្រទេសកំណើតវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


