ព័ត៌មានអន្ដរជាតិ
បង្ហាញទិន្នន័យ ប្រភេទវ៉ាក់សាំងដូសជំរុញ អាចការពារកូវីដ-១៩ បានល្អបំផុត
ការសិក្សាថ្មីមួយដែលចេញផ្សាយនៅសប្ដាហ៍នេះ បានរកឃើញថា ការចាក់វ៉ាក់សាំងដូសជំរុញប្រភេទ Moderna និង Pfizer អាចផ្ដល់ការពារពីជំងឺកូវីដ-១៩ បានខ្លាំងជាងវ៉ាក់សាំង Johnson & Johnson។

លទ្ធផលនៃការសិក្សាបង្ហាញថា រាងកាយអ្នកចាក់វ៉ាក់សាំង Pfizer និង Moderna បង្កើតកម្រិតអង់ទីគ័រល្អ ហើយវ៉ាក់សាំងទាំងពីរអាចផ្ដល់នូវភាពស៊ាំខ្លាំងមិនចាញ់គ្នាឡើយ។
ការសិក្សានេះ បានមកពីវិទ្យាស្ថានជាតិសុខភាពអាមេរិក (NIH) ដែលមានអ្នកស្ម័គ្រចិត្ត ចំនួន ៤៥៨ នាក់ ក្នុងនោះបែកចែកជា ៩ ក្រុម៖
-អ្នកចាក់វ៉ាក់សាំង Moderna ពីរដូស រួចចាក់វ៉ាក់សាំង Moderna ដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Moderna ពីរដូស រួចចាក់វ៉ាក់សាំង Pfizer ដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Moderna ពីរដូស រួចចាក់វ៉ាក់សាំង J&J ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Pfizer ពីរដូស រួចចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Pfizer ពីរដូស រួចចាក់វ៉ាក់សាំង Moderna ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Pfizer ពីរដូស រួចចាក់វ៉ាក់សាំង J&J ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Johnson & Johnson រួចចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Johnson & Johnson រួចចាក់វ៉ាក់សាំង J&J ជាដូសជំរុញ
-អ្នកចាក់វ៉ាក់សាំង Johnson & Johnson រួចចាក់វ៉ាក់សាំង Moderna ជាដូសជំរុញ

លទ្ធផលបង្ហាញថា អ្នកចាក់វ៉ាក់សាំងប្រភេទ mRNA ដូចគ្នា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំមានការកើនឡើង ក្រោយពីចាក់ដូសបន្ថែម។ ចំណែកអ្នកដែលទទួលវ៉ាក់សាំង J&J មានការឆ្លើយតបប្រព័ន្ធភាពស៊ាំល្អផងដែរ នៅពេលពួកគេចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញ។
ផ្អែកតាមទិន្នន័យដែលទទួលបាន អ្នកវិទ្យាសាស្ត្រមកពី រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក អះអាងថា ការចាក់វ៉ាក់សាំង Pfizer និង Moderna ដូសទី ៣ នឹងបង្កើនភាពខ្លាំងចំពោះប្រព័ន្ធភាពស៊ាំ ជាងវ៉ាក់សាំងប្រភេទផ្សេង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DeseretNews
ចុចអាន៖ អ្នកជំនាញប្រាប់មូលហេតុដែលវីរុសបំប្លែងខ្លួន Delta ថមថយពីរបីខែមកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


