ឆ្លងកូវីដ-១៩ ប៉ុន្មានថ្ងៃ ទើបចេញរោគសញ្ញា?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឆ្លងកូវីដ-១៩ ប៉ុន្មានថ្ងៃ ទើបចេញរោគសញ្ញា?

បានផុស

នៅ

ជាទូទៅរយៈពេលនៃការបង្កវីរុសរបស់កូវីដ-១៩ នៅក្នុងរាងកាយ អាចមានចន្លោះពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា។ ក្នុងកំលុងពេលនេះ អ្នកជំងឺមួយចំនួនធំ ច្រើនតែច្រឡំថាខ្លួនមានជំងឺផ្ដាសាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Stressed asian adult woman cough wearing hygienic mask,wet female forehead  with sweating,worried about air pollution problems,toxic air,PM  2.5,dust,bad environment in city,virus,bacteria in the ai | Stock Images  Page | Everypixel

យ៉ាងណាមិញ បើផ្អែកតាមប្រភពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានឱ្យដឹងថា អ្នកឆ្លងកូវីដក្នុងរយ:ពេល៩ថ្ងៃដំបូង នឹងបង្ហាញរោគសញ្ញាដូចខាងក្រោម៖

ថ្ងៃទី ១-៣៖ ឈឺកតិចតួច ស្រដៀងនឹងផ្តាសាយដែរ

ថ្ងៃទី ៤៖ រាគតិចៗ និងឈឺក្បាលតិចតួច

ថ្ងៃទី ៥៖ ឈឺសន្លាក់ រីឯរាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំង

ថ្ងៃទី ៦៖ ឡើងកម្ដៅ ៣៧អង្សារ រួមមានក្អក និងចង់ក្អួត

ថ្ងៃទី ៧៖ ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ តឹងណែនទ្រង

ថ្ងៃទី ៨៖ ក្អកជាប់ មានស្លេស បូករួមទាំងឈឺក្បាល ឈឺខ្លួន និងក្អួតចង្អោរ

ថ្ងៃទី ៩៖ អាការពិបាកខ្លាំង ចាំបាច់ត្រូវពិនិត្យឈាម និងថតសួត (ករណីធ្ងន់)

គួរបញ្ជាក់ដែរថា ករណីអ្នកជំងឺថ្មីៗនេះ ការលេចចេញនូវអាការជំងឺ មិនដូចកាលពីវីរុសកូវីដ-១៩ រាតត្បាតដំបូងៗឡើយ ព្រោះមនុស្សភាគច្រើនបានចាក់វ៉ាក់សាំង ដូច្នេះអ្នកចាក់វ៉ាក់សាំងរួចរាល់ ប្រសិនបើបានឆ្លង នឹងលេចចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្ដី សូមមានការប្រុងប្រយ័ត្ន ក៏ដូចជាតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេតឃើញមានរោគសញ្ញាប៉ុន្មានខាងលើនេះ សូមប្រញាប់ទៅតេស្តរកមេរោគឱ្យទាន់ពេលវេលា!

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្លងវីរុសកូវីដ-១៩ ប៉ុន្មានម៉ោង អាចចម្លងទៅអ្នកដទៃបាន?

ចុចអាន៖ ពិនិត្យមើល! ក្រោយភ្ជុំមួយសប្តាហ៍ បើមានអាការទាំងនេះ ប្រញប់ទៅធ្វើតេស្តរកកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services