Connect with us

ព័ត៌មានអន្ដរជាតិ

ជីវិតស្ទើរធម្មតា១០០%​នៅអង់គ្លេស តែការឆ្លងកូវីដអាចឡើងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ

បានផុស

នៅ

ចក្រភព​អង់គ្លេស​ត្រូវ​បាន​ដឹង​ថា​ឈាន​មុខ​គេ​មួយ​ក្នុង​ចំណោម​ប្រទេស​លើ​លោក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​បាន​ជោគជ័យ ហើយ​ក៏​បាន​លើក​បំរាមបិទ​ខ្ទប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ពាក់​ម៉ាស់ក៏​លែង​ត្រូវ​ការ។

ជា​មួយ​គ្នា​នេះ ទី​កន្លែង​ជួបជុំ​សាធារណៈ ហាង ភោជនីយដ្ឋាន​ ឬ​ផ្សារ​ជា​ដើម​ក៏​បើក​ដំណើរការ​ធម្មតា​វិញ។ ជាក់​ស្តែង​លីគ​បាល់ទាត់​អង់គ្លេស​បាន​ចាប់​ផ្តើម​ប្រកួត​រដូវ​កាល​ថ្មី ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​តាម​ចិត្ត។

លោក Sajid Javid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​ពិត​ស្ថានភាព​កូវីដ-១៩​នៅ​ចក្រភព​អង់គ្លេស​នៅ​តែ​បង្កហានិភ័យ​ខ្ពស់​ដដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច​សាហាវ Delta បាន​កំពុង​រាត​ត្បាត​ខ្លាំង។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក Sajid Javid បាន​លើក​ឡើង​ថា អ្នក​នយោបាយ​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បង្កើត​ជា​គំរូ​​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ-១៩​ដូច​ជា​​វិធាន​ការ​ពាក់​ម៉ាស់​ពេល​ចូល​ក្នុង​ចំណោម​មនុស្ស​ច្រើន ឬ​ក៏​ប្រជុំ​ជា​ដើម។ លោក​បាន​ព្យាករ​ថា ករណី​ឆ្លង​​ថ្មី​អាច​ឡើង​ដល់​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បដិសេធ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ថ្មី​ដែល​ហៅ​ថា ផែន​ការ B។

ជា​មួយ​រដ្ឋាភិបាល​ស្ថិត​ក្រោម​សម្ពាធ​កំពុង​កើន​ឡើង​ដូច​ភ្នំ​ដែល​ឲ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ជា​​ថ្មី លោក Javid បាន​ព្រមាន​ថា វិបត្តិ​កូវីដមិន​ទាន់​ចប់​ទេ ហើយ​ទទួច​ថា លោក​នឹង​ធ្វើ​អ្វី​ដើម្បី​ការពារ​សេវា​សុខាភិបាល។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ៖«យើង​មិន​ជឿ​ថា វិធាន​ការ​បច្ចុប្បន្ន​ប្រឈម​ដោយ​សេវាសុខភាព​ជាតិ (NHS)មិន​មាន​និរត្តភាព​នោះ​ទេ»។

លោក Javid បាន​ជំរុញ​ឲ្យពលរដ្ឋ​រាប់​លាន​នាក់​ទៅ​ចាក់​វ៉ាក់សាំង​ជំរុញ (ដូស​ទី​៣) ដោយ​និយាយ​​ថា នេះ​គឺ​ជា​កូន​សោ​សំខាន់​សម្រាប់​ប្រជា​ជន​ដែលរក្សា​សេរីភាព​រស់​នៅ ប៉ុន្តែ​លោកបដិសេធ​បង្ហាញ​ពី​អត្រា​ឆ្លង ឬ​ចូល​មន្ទីរ​ពេទ្យ​ដែល​ត្រូវ​ការ​វិធានការ​ថ្មី។

មន្ទីរ​ពេទ្យ​អង់គ្លេស

លោក​បានប្រឈម​នឹង​ហានិភ័យ​នៃសារ​ចម្រុះ​ដោយ​ សមាជិក​សភា​គណបក្ស​អភិរក្ស​ភាគ​ច្រើន​បដិសេធ​ពាក់​ម៉ាស់នៅ​ពេល​ប្រជុំ ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មលោក Kwasi Kwarteng ថែម​ទាំង​ជំរុញ​ឲ្យ​សាធារណៈ​កក់​ទុក​សម្រាប់​ពិធី​បុណ្យ​គ្រឹស្មាស​ទៀត​ផង។

កាល​ពី​ថ្ងៃ​ពុធ មាន​ករណី​ឆ្លង​កូវីដថ្មី​ជាង​៤៩០០០​នាក់​នៅ​ចក្រភព​អង់គ្លេស និង​មាន​អ្នក​ស្លាប់​​១៧៩​នាក់ ហើយ​លោក Javid បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ នៅ​រដូវ​ក្តៅ​នេះ​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​អាច​​កើន​ឡើង​ខ្ពស់​ដល់​១០០​០០០​នាក់។

«យើង​ត្រូវ​តែ​ចាំ​ទាំង​អស់​គ្នា​ថា វីរុសនឹង​នៅ​ជា​មួយ​យើង​រយៈ​ពេល​យូរ​ទៀត ហើយ​​វានៅ​តែ​គំរាម​កំហែង»។ លោក​រដ្ឋ​មន្ត្រី​សុខាភិបាល​មាន​ប្រសាសន៍ និង​បន្ត​ថា «ការគំរាម​​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង និង​ការ​គំរាម​​ដល់​វឌ្ឍនភាព​របស់​យើង​ដែល​បាន​ប្រឹង​ប្រែង​កម្ចាត់​កូវីដ​ជិត​ឈាន​ដល់​ជីវិត​រស់​នៅ​ប្រក្រតី​​ហើយ»។

សិស្ស​វិល​ចូល​រៀន​វិញ​នៅ​អង់គ្លេស

សមាគមវេជ្ជ​សាស្ត្រ​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ឥឡូវ​នេះ​ត្រូវ​តែ​អនុវត្ត​ផែន​ការ B ដែល​​នឹង​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​វិធាន​ការ​ទប់​ស្កាត់​កូវីដ​នៅ​អង់គ្លេស។ វា​ពិត​ជា​គួរ​ឲ្យ​បារម្ភ​ និងធ្វេស​ប្រហែស​ដោយ​ចេតនា​របស់​រដ្ឋាភិបាល​ដែល​បដិសេធចាត់​វិធាន​ការ​បន្ថែម​ដើម្បី​ដោះ​ស្រាយ​វិបត្តិ។​

លោក​វេជ្ជបណ្ឌិត Chaand Nagpaul ប្រធាន​សមាគមវេជ្ជ​សាស្ត្រ​អង់គ្លេស​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​បាន​ចោទរដ្ឋ​មន្ត្រី​ពី​ការ​ដក​ជើង​ចេញ​ពី​ហ្វ្រាំង​ដែល​ផ្តល់​ឲ្យ​ពលរដ្ឋ​អង់គ្លេស​រាប់​លាន​នាក់​នូវ​ចំណាប់​អារម្មណ៍​ក្លែង​ក្លាយ​ដែល«កូវីដ-១៩​​​ស្ថិត​នៅ​ពី​ក្រោយ​ពួក​យើង»។

លោក​ថា ៖«គ្រាន់​តែ​សប្តាហ៍​មុន គណៈកម្មាធិការ​ជ្រើស​រើស​២​បាន​រក​ឃើញ​ថា អង់គ្លេស​គឺ​ជា​អ្នក​នៅ​ដាច់​ឆ្ងាយ​អន្តរជាតិ​មួយ​នៅ​ពេល​ខ្លួន​ចូល​ទៅ​ក្នុង​គោល​នយោបាយ​សុខាភិបាល​សាធារណៈ​​កំឡុង​​ពេល​វិបត្តិ​នេះ»។

«នេះ​ជា​ពេល​ត្រូវ​រៀន​ពី​មេ​រៀន​អតីត​កាល និង​ចាត់​វិធាន​ការ​ឲ្យ​លឿន ឬយើង​នឹង​ប្រឈម​ភាព​ធ្ងន់​ធ្ងរ​កាន់​តែ​ខ្លាំង​នៅ​ពេល​ក្រោយ»។

កាល​ពី​ថ្ងៃ​អង្គារ៍ សហព័ន្ធសេវាសុខភាព​ជាតិ បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្តផែន​ការ B ជា​បន្ទាន់​ដើ​ម្បី​ទប់​ស្កាត់​វីរុស ឬកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ហានិភ័យកំពុង​ថយ​ចុះ​​ដើម្បី​ដោះ​ស្រាយ​អ្នក​ជំងឺ​៥​លាន​នាក់។

អ្នក​គាំទ្រ​ចូល​មើល​បាល់អត់​ពាក់​ម៉ាស់

លោក Matthew Taylor អគ្គនាយក​សហព័ន្ធសេវាសុខភាព​ជាតិ​បាននិយាយ​ថា ការ​ព្រមាន​របស់​លោក Javid អំពី​ករណី​ឆ្លង​អាច​ឡើង​ដល់​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ធ្វើ​សកម្មភាព។ «សារ​​ពី​មេ​ដឹក​នាំ​សុខាភិបាល​គឺ​ច្បាស់​ហើយ។ វា​ត្រូវ​ការ​ការពារ​ ប្រសើរ​ជាង​ការ​ព្យាបាល»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម