Connect with us

ព័ត៌មានអន្ដរជាតិ

ចូល ថៃ មិនចង់ធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុច នេះ

បានផុស

នៅ

នៅថ្ងៃចន្ទទី១ ខែវិច្ឆិកានេះ ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួលទេសចរវិញហើយ។

យោងតាមការិយាល័យទំនាក់ទំនងហានិភ័យ និងការលើកកម្ពស់អាកប្បកិរិយាសុខភាព របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បាននិយាយថា ភ្ញៀវទេសចរបរទេសដែលទៅដល់ប្រទេសថៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ត្រូវបំពេញតាមលក្ខខណ្ឌ៧ចំណុច។

លក្ខខណ្ឌទាំង៧ចំណុច ដែលជនបរទេសត្រូវតែធ្វើគឺ៖

១. មកពីប្រទេសដែលក្រសួងសុខាភិបាលថៃបញ្ជាក់ថា មានហានិភ័យទាប និងជាអ្នកធ្វើដំណើរតាមយន្តហោះ។

២. មានលិខិតបញ្ជាក់ថា ពួកគេបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ដូស។

៣. មានលទ្ធផលអវិជ្ជមានកូវីដ ពីការធ្វើតេស្តម៉ាស៊ីនធំ RT-PCR ដែលបានធ្វើឡើងក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់ប្រទេសថៃ។

៤. មានការធានារ៉ាប់រងសុខភាព ជាទំហំទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនដុល្លារអាមេរិក។

៥. មានការបញ្ជាក់ជាលាយលក្ខណ៍អក្សរឬអេឡិចត្រូនិក អំពីការកក់សណ្ឋាគារនៅក្នុងប្រទេសថៃ

៦. ទាញយកនិងដំឡើងកម្មវិធី (App)​ ជាក់លាក់ នៅពេលមកដល់អាកាសយានដ្ឋាន ហើយឆ្លងកាត់ការធ្វើតេស្ត RT-PCR ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមកដល់។

៧. មានលទ្ធផលតេស្តអវិជ្ជមាន មុនពេលធ្វើដំណើរក្នុងប្រទេសដោយគ្មានការធ្វើចត្តាឡីស័ក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ខែក្រោយ ថៃ បើកប្រទេស ទទួលទេសចរឡើងវិញ តែមានលក្ខខណ្ឌ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម