ព័ត៌មានជាតិ
កម្មកររោងចក្រ៦០ នាក់ កំពុងធ្វើចត្តាឡីស័ក នៅសាលារៀនមួយកន្លែង ក្នុងខេត្តកណ្តាល
កម្មកររោងចក្រចំនួន ៦០នាក់ កំពុងធ្វើចត្តាឡីស័កនៅបរិវេនវិទ្យាល័យជ័យវ័រ្មនទី៧ ក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។នេះបើតាមទំព័រហ្វេសបុកសាលាខេត្តកណ្តាល។ កម្មករទាំង៦០នាក់ មកពីរោងចក្រមួយកន្លែងនៅក្នុងខេត្តកណ្តាល ខណៈអ្នកទាំងនោះបានបានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភះ ឆ្នាំ២០២១។

កាលពីម្សិលមិញមានមនុស្សជាង៧០០នាក់ បានធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅជ្រៃធំ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ឆ្លងកូវីដ១៩។នេះបើតាមលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល។ លោកថា រសៀលថ្ងៃទី០៥មីនានេះថា អាជ្ញាធរខេត្តកណ្តាលបានដាក់មនុស្សជាង៧០០នាក់រួមមានជនជាតិខ្មែរនិងចិនឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅជ្រៃធំស្ថិតនៅស្រុកកោះធំបន្ទាប់ពីរកឃើញជនជាតិចិនម្នាក់បានឆ្លងជំងឺកូវីដ១៩រួចមក។

ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដតែ១នាក់ ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះ ខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៣៦៦៦នាក់ ស្រី១៧៣២នាក់ ក្នុងនោះបានយកសំណាកទៅធ្វតេស្តចំនួន២៩៨៤នាក់ស្រី៦១៤នាក់៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


