ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានប្រកាសឲ្យដឹងថា ដោយសារតែសម្ដេច បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ដូច្នេះ ដើម្បីធានាកុំឲ្យមានការឆ្លងបន្ត ដែលអាចចេញពីខ្លួនសម្ដេច ក្នុងពេលកំពុងមានការសង្ស័យ គឺសម្ដេចសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក មួយរយៈពេលខ្លីសិន។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយ សារខ្ញុំបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ.១៩។ ដើម្បីធានាកុំឱយមានការឆ្លងបន្ត ដែលអាចចេញពីខ្លួន ខ្ញុំក្នុងពេលកំពុងមានការសង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីសក័ មួយរយៈពេលខ្លីសិន»។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ខ្ញុំនឹងរស់នៅដាច់ដោយឡែក តែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំ បានធ្វើកាលពីធ្វើចត្តាឡីសក័ ៣លើកមុនៗនោះដែរ។ ខ្ញុំមិនទាន់លប់ចោលកម្មវិធី សម្រាប់សប្តាហ៍ក្រោយនៅឡើយទេ»។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្ដេចនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីសក័ ហើយសម្ដេចនឹងជូនព័ត៌មានតាមក្រោយ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


