Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងចាក់វ៉ាក់សាំងពេញលេញ បង្ការហានិភ័យឆ្លងកូវីដសឹង ១០០%

បានផុស

នៅ

ហានិភ័យប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩បានថយចុះរហូត ៩០ភាគរយ ចំពោះក្មេង និងជំទង់អាយុពី ១២-១៧ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពេញលេញ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញ។

Kids must be included in COVID-19 vaccine trials | Northwell Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ Clalit ប្រទេសអ៊ីស្រាអែល បានវិភាគទិន្នន័យក្មេងជំទង់ចំនួន ៩៤,៣៥៤ នាក់ដែលបានទទួលវ៉ាក់សាំង​ Pfizer ចំនួនពីរដូស។

លទ្ធផលបង្ហាញថា អ្នកចាក់វ៉ាក់សាំងពីរដូសរួចរាល់ អាចបង្ការហានិភ័យនៃរោគសញ្ញាកូវីដ-១៩ ចំនួន ៩៣ភាគរយ និងទប់ស្កាត់ការចម្លងបានខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ។

ដោយឡែកការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ NEJM របស់អង់គ្លេស ក៏បានរកឃើញផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងត្រឹមតែមួយដូសដំបូង អាចការពាររោគសញ្ញាកូវីដបាន ៥៧ភាគរយ និងបង្ការការរាតត្បាតបាន ៥៩ ភាគរយ។

When can children get the COVID-19 vaccine? 5 questions parents are asking

ចំណែក ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុតឡេន បានរកឃើញថា វ៉ាក់សាំង Pfizer  មានប្រសិទ្ធភាព ៩០ភាគរយ ក្នុងការការពារការស្លាប់ពីវីរុសបំប្លែងខ្លួន ដែលតា ខណៈវ៉ាក់សាំង ​AstraZeneca មានប្រសិទ្ធភាព ៩១ភាគរយ។

សាស្រ្តាចារ្យ Ran Balicer អ្នកនិពន្ធអត្ថបទនៃការស្រាវជ្រាវរបស់អ៊ីស្រាអែល មានប្រសាសន៍ថា លទ្ធផលទាំងនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាមួយសប្តាហ៍ បន្ទាប់ពីចាក់លើកទី ២រួច វាមានប្រសិទ្ធភាពខ្ពស់ចំពោះក្មេងជំទង់ប្រឆាំងនឹងរោគសញ្ញាកូវីដ-១៩ និងប្រឆាំងនឹងការឆ្លងវីរុសកូវីដគ្រប់ប្រភេទ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង

ចុចអាន៖ លក្ខខណ្ឌ ៧ ចំណុច ចូលដល់ ថៃ មិនបាច់ធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម