ព័ត៌មានអន្ដរជាតិ
ចូល ថៃ មិនចង់ធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុច នេះ
នៅថ្ងៃចន្ទទី១ ខែវិច្ឆិកានេះ ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួលទេសចរវិញហើយ។
យោងតាមការិយាល័យទំនាក់ទំនងហានិភ័យ និងការលើកកម្ពស់អាកប្បកិរិយាសុខភាព របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បាននិយាយថា ភ្ញៀវទេសចរបរទេសដែលទៅដល់ប្រទេសថៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ត្រូវបំពេញតាមលក្ខខណ្ឌ៧ចំណុច។

លក្ខខណ្ឌទាំង៧ចំណុច ដែលជនបរទេសត្រូវតែធ្វើគឺ៖
១. មកពីប្រទេសដែលក្រសួងសុខាភិបាលថៃបញ្ជាក់ថា មានហានិភ័យទាប និងជាអ្នកធ្វើដំណើរតាមយន្តហោះ។
២. មានលិខិតបញ្ជាក់ថា ពួកគេបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ដូស។
៣. មានលទ្ធផលអវិជ្ជមានកូវីដ ពីការធ្វើតេស្តម៉ាស៊ីនធំ RT-PCR ដែលបានធ្វើឡើងក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់ប្រទេសថៃ។
៤. មានការធានារ៉ាប់រងសុខភាព ជាទំហំទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនដុល្លារអាមេរិក។
៥. មានការបញ្ជាក់ជាលាយលក្ខណ៍អក្សរឬអេឡិចត្រូនិក អំពីការកក់សណ្ឋាគារនៅក្នុងប្រទេសថៃ
៦. ទាញយកនិងដំឡើងកម្មវិធី (App) ជាក់លាក់ នៅពេលមកដល់អាកាសយានដ្ឋាន ហើយឆ្លងកាត់ការធ្វើតេស្ត RT-PCR ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមកដល់។
៧. មានលទ្ធផលតេស្តអវិជ្ជមាន មុនពេលធ្វើដំណើរក្នុងប្រទេសដោយគ្មានការធ្វើចត្តាឡីស័ក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ខែក្រោយ ថៃ បើកប្រទេស ទទួលទេសចរឡើងវិញ តែមានលក្ខខណ្ឌ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


