នេះចម្លើយសារភាព អ្នកវាយប្រហារក្នុងរថភ្លើងក្រោមដី ក្រុងតូក្យូ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នេះចម្លើយសារភាព អ្នកវាយប្រហារក្នុងរថភ្លើងក្រោមដី ក្រុងតូក្យូ

បានផុស

នៅ

ប៉ូលិសក្រុងតូក្យូបាននិយាយថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារតាមរថភ្លើងកាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គាត់បានកំណត់គោលដៅរថភ្លើងនេះ ដោយសារតែវានេះនឹងមានហ្វូងមនុស្សច្រើនជិះទៅកាន់ពិធីបុណ្យ Halloween ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសឈ្មោះ Hattori Kyota អាយុ ២៤ ឆ្នាំដែលស្លៀកពាក់ពណ៌​ស្វាយ និង​ពណ៌​បៃតង​ខ្ចី ស្រដៀងនឹងតួអង្គ Joker ពីរឿងកំប្លែង Batman ត្រូវបានចោទប្រកាន់ថា បានចាក់អ្នកដំណើរអាយុ ៧២ ឆ្នាំម្នាក់ ដោយកាំបិតនៅលើរថភ្លើង Keio Line នៅជិតស្ថានីយ៍ Kokuryo នៅទីក្រុង Chofu ភាគខាងលិចទីក្រុងតូក្យូនៅម៉ោងប្រហែល ៨ នាទីយប់ ។

ប៉ូលិសនិយាយថា ក្រោយពេលចាក់រួច ជនសង្ស័យដែលកាន់កាំបិតបានរត់ចូលទៅក្នុងរថយន្តផ្សេងទៀត ខណៈមនុស្សកំពុងរត់គេចខ្លួន ។ ពួកគេ​និយាយ​ថា ​បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រើហ្គាសដែកកេះ​ចាក់​ដុតនៅ​ក្នុងទូ​រថភ្លើង និងប្រាប់អាជ្ញាធរថា គាត់ចង់សម្លាប់មនុស្ស ។

ក្នុងហេតុការណ៍នោះ អ្នកដំណើរម្នាក់ក្នុងវ័យ ៧០ ឆ្នាំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្ស ១៦ នាក់ផ្សេងទៀតក៏បានរងរបួស និងត្រូវបានព្យាបាលផងដែរ ហើយភាគច្រើនដោយសារតែការស្រូបផ្សែង ។

ជាចុងក្រោយក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យឈ្មោះ Hattori បានប្រាប់ពួកគេថា គាត់មិនគិតថា អ្នកដំណើរផ្សេងទៀតនឹងអាចរត់ចេញបានទេ ព្រោះរថភ្លើងល្បឿនលឿនមានកំណត់ក្នុងការឈប់នៅស្ថានីយ៍ ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមានណាស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវាយប្រហារដោយកាំបិតក្នុងកម្រិតខ្ពស់បំផុតជាច្រើន ។ កន្លងមក មនុស្ស ១០ នាក់បានរងរបួស ដោយសារបុរសកាន់កាំបិតម្នាក់វាយប្រហារនៅលើរថភ្លើងក្រុងតូក្យូមួយទៀតកាលពីខែសីហា ខណៈក្នុងឆ្នាំ ២០១៩ បុរសម្នាក់បានវាយប្រហារក្រុមសិស្សសាលា ដែលកំពុងរង់ចាំឡានក្រុងក្នុងទីក្រុង Kawasaki ដោយបានសម្លាប់មនុស្ស ២ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វីដេអូ អ្នកដំណើររត់ភ័យស្លន់ស្លោ លោតចេញពីបង្អួច ក្រោយការវាយប្រហារលើ រថភ្លើងក្រោមដី ក្រុងតូក្យូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់

ព័ត៌មានជាតិ៩ នាទី មុន

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

ព័ត៌មានជាតិ១៤ នាទី មុន

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

ព័ត៌មានជាតិ១៩ នាទី មុន

បើកវគ្គបណ្តុះបណ្តាលប្រើប្រាស់អែប ដល់មន្ត្រី៤ខេត្ត ដើម្បីតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់

ព័ត៌មានជាតិ២១ នាទី មុន

វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការលើខ្សែភាពយន្ត SPIDER-MAN

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services