ព័ត៌មានអន្ដរជាតិ
អ្នកដំណើររត់ភ័យស្លន់ស្លោ លោតចេញពីបង្អួច ក្រោយការវាយប្រហារលើ រថភ្លើងក្រោមដី ក្រុងតូក្យូ (មានវីដេអូ)
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ការវាយប្រហារដោយកាំបិត និងការដុតលើខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងតូក្យូ បានបណ្តាលឲ្យមនុស្ស ១៧ នាក់រងរបួស ។

ទន្ទឹមនោះ ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ២៤ ឆ្នាំម្នាក់ដែលស្លៀកពាក់ពណ៌ស្វាយ និងពណ៌បៃតងខ្ចី ស្រដៀងនឹងតួអង្គ Joker ពីរឿងកំប្លែង Batman ខណៈ ជនសង្ស័យបានបាញ់ស្ពៃយ៍ជុំវិញទូរថភ្លើង ហើយដុតវាចោលតែម្ដង ។
ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៨ យប់នៅជិតស្ថានីយ៍ Kokuryo នៅតំបន់ជាយក្រុងភាគខាងលិចទីក្រុងតូក្យូ ស្របពេលដែលមនុស្សជាច្រើនធ្វើដំណើរទៅប្រារព្ធពិធីបុណ្យ Halloween ។

ទីភ្នាក់ងារសារព័ត៌មាន AP ដោយដកស្រង់ពីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ បាននិយាយថា អ្នករបួស ៣ នាក់មានរបួសធ្ងន់ធ្ងរ ខណៈបុរសវ័យចំណាស់ម្នាក់បានសន្លប់ បន្ទាប់ពីត្រូវបានចាក់ក្នុងការវាយប្រហារនោះ ។
ចំណែក វីដេអូពីកន្លែងកើតហេតុបង្ហាញពីអ្នកដំណើរដែលរត់ចេញពីអ្នកវាយប្រហារ ហើយបានជំពប់ដួលតាមទ្វារតភ្ជាប់រវាងទូរថភ្លើង និងឡើងតាមបង្អួចរថភ្លើង បន្ទាប់ពីរថភ្លើងបានឈប់ជាបន្ទាន់ ។

លោក Shunsuke Kimura ដែលថតវីដេអូក្នុងទូរថភ្លើងនោះ បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថា “វាជារឿងរ៉ាវដ៏រន្ធត់ ។ ទ្វាររថភ្លើងត្រូវបានបិទ ហើយយើងមិនដឹងថាមានអ្វីកើតឡើងនោះទេ ហើយយើងបានលោតចេញតាមបង្អួច” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បានប្រាប់អាជ្ញាធរថា គាត់ចង់សម្លាប់មនុស្ស ដូច្នេះជនសង្ស័យអាចត្រូវបានកាត់ទោសប្រហារជីវិត” ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមានណាស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវាយប្រហារដោយកាំបិតក្នុងកម្រិតខ្ពស់បំផុតជាច្រើន ។ កន្លងមក មនុស្ស ១០ នាក់បានរងរបួស ដោយសារបុរសកាន់កាំបិតម្នាក់វាយប្រហារនៅលើរថភ្លើងក្រុងតូក្យូមួយទៀតកាលពីខែសីហា ខណៈក្នុងឆ្នាំ ២០១៩ បុរសម្នាក់បានវាយប្រហារក្រុមសិស្សសាលា ដែលកំពុងរង់ចាំឡានក្រុងក្នុងទីក្រុង Kawasaki ដោយបានសម្លាប់មនុស្ស ២ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨ នាក់ ៕
សូមទស្សនាវីដេអូ!
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ធ្លាប់តែឃើញក្នុងរឿង ពេលនេះ ជប៉ុន ត្រៀមដាក់លក់ម៉ូតូហោះពិតៗ ឯតម្លៃកប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


