Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសក្រីក្រ​អង្វរ​ឲ្យ​ប្រទេស​អ្នក​មាន​បំពេញ​ការ​សន្យា​លើអាកាស​ធាតុ

បានផុស

នៅ

បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​​បាន​អំពាវ​នាវ​ឲ្យ​​​​មេ​ដឹក​នាំ​ប្រទេស​អភិវឌ្ឍ​គោរព​ពាក្យ​សន្យា​លើ​ការ​ទប់​ស្កាត់​អាកាស​ធាតុ​ប្រែ​ប្រួល​នៅ​ពេល​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាស​ធាតុ​នៅ​ទី​ក្រុង GLASGOW ដើម​សប្តាហ៍​នេះ។

មេ​ដឹក​នាំ​ពិភព​លោក អ្នក​ជំនាញ​បរិស្ថាន និង​សកម្មជន​ទាំង​អស់​បាន​អង្វរ​ឲ្យ​មាន​ចំណាត់​ការ​តាម​ការ​សម្រេច​ចិត្ត​ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​កម្តៅ​​សាកល​ដែល​គំរាម​កំហែង​អនាគត​ផែន​ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភារកិច្ច​​ដែល​​កំពុងប្រឈម​ដល់​អ្នក​ចរចា​ត្រូវ​​ធ្វើ​​កាន់​តែ​​ធ្ងន់​ធ្ងរ​ដោយ​សារ​ក្រុម​ប្រទេស​អ្នក​មាន G20 បាន​បរាជ័យ​ក្នុង​ជំនួប​កំពូល​របស់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ដូច្នេះ​បន្ទុក​លើ​មក​លើ​កិច្ច​ប្រជុំ COP26។

ជំនួប​កំពូល G20 បាន​ឆ្លើយ​តប​​​ប្រហែល​ជា​៨០​%​នៃ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​​កាបូន​ឌីអុកស៊ីត ដែល​ជា​ឧស្ម័ន​កើត​ចេញ​ពី​ការ​ដុត​ឥន្ធនៈ​ហ្វូស៊ីល​​​ជា​កត្តា​​ចម្បង​ធ្វើ​​ឲ្យ​​កើន​ឡើង​សីតុណ្ហភាព​សកល​​ដែល​​ជំរុញឲ្យ​​ឡើង​កម្តៅ គ្រោះ​រាំង​ស្ងួត ទឹក​ជំនន់ និង​ព្យុះ។

យុវជន Txai Surui អាយុ​២៤​ឆ្នាំ​ជា​មេ​ដឹក​នាំ​ជន​ជាតិភាគ​តិច​មក​ពី​ព្រៃ​អាម៉ាហ្សូន បាន​និយាយ​ក្នុង​ពិធី​បើក​នៅ Glasgow ថា ៖«សត្វ​ព្រៃកំពុង​បាត់​បង់ ទន្លេ​កំពុង​រីង​ស្ងួត ហើយ​ផែន​ដី​របស់​យើង​គ្មាន​ផ្កា​ដូច​ពី​មុន។ ផែន​ដី​កំពុង​និយាយ។ វា​ប្រាប់​ថា យើង​គ្មាន​ពេល​ទៀត​ទេ»។

ពន្យារ​ពេល​មួយ​ឆ្នាំ​ដោយ​សារ​វិបត្តិ​កូវីដ-១៩ ជំនួប​ COP26 មាន​គោល​ដៅ​​ធ្វើ​ឲ្យ​កម្តៅ​សីតុណ្ហភាព​សកល​ត្រឹម​កម្រិត​១.៥​អង្សាសេ។

ដើម្បីសម្រេច​បាន​គោល​ដៅ​នេះ កិច្ច​ប្រជុំ​ត្រូវ​ការ​ធានា​ការ​សន្យាប្រកប​ដោយ​មហិច្ឆតា​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ការសាយ​ភាយ រក​ប្រាក់​ឲ្យ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ហិរញ្ញប្បទាន​អាកាស​ធាតុ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ និង​​បញ្ចប់​ច្បាប់​សម្រាប់​កិច្ច​ព្រម​ព្រៀង​​ទី​ក្រុង​បារីស​ឆ្នាំ​២០១៥​ដែល​មាន​ប្រទេស​ជិត​២០០​បាន​ចុះ​ហត្ថលេខា។

ការ​សន្យា​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​នោះ​បណ្តាល​​ឲ្យ​សីតុណ្ហភាព​ជា​មធ្យម​នៃ​សំបក​ផែន​ដី​នឹង​កើន​ឡើង​ដល់​២.៧​អង្សាសេ​​ក្នុង​សតវត្សរ៍​នេះ​ដែល​អង្គការ​សហ​ប្រជា​ជាតិ​និយាយ​ថា នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្លិច​បំផ្លាញ​ដែល​នាំ​ឲ្យ​អាកាស​ធាតុកំពុង​កើត​ឡើង។

កាល​ពី​ថ្ងៃ​ចន្ទ មេ​ដឹក​នាំ​ជាង​១០០​នាក់​ទូទាំង​ពិភព​លោក​បាន​សន្យា​​បញ្ឈប់ការ​បំផ្លាញ​ព្រៃឈើ និង​ស្តារ​ឡើង​វិញ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដាក់​កំណត់​ទឹក​ប្រាក់​១៩​ប៊ីលាន​ដុល្លារក្នុង​មូលនិធិ​សាធារណៈ និង​ឯកជន​ដើម្បី​វិនិយោគ​សម្រាប់​ការពារ និង​ស្តារ​ព្រៃឈើ។

លោក Brianna Fruean មក​ពី​កោះ Polynesian រដ្ឋ Samoa បាន​និយាយ​ថា ៖«យុវជន​ប៉ាស៊ីហ្វិក​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ពី​ក្រោយ​សម្រែក​​ថា យើង​មិន​កំពុង​លង​ទឹក​ទេ យើង​កំពុង​ប្រយុទ្ធ។ ​នេះ​ជា​អ្នក​ចម្បាំង​របស់​យើង​ស្រែក​ទៅ​កាន់​ពិភព​លោក»។

ក្នុង​ឆ្នាំ​២០០៩ ប្រទេស​អភិវឌ្ឍ​ភាគ​ច្រើន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទប់​ស្កាត់​កម្តៅ​សកល​ដោយ​សន្យា​​ផ្តល់​ប្រាក់​១០០​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ៗ​ឆ្នាំ​ត្រឹម​ឆ្នាំ​២០២០ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​កំពុង​ដោះ​ស្រាយ​បញ្ហា។ យ៉ាង​ណា ការ​ប្តេជ្ញា​ចិត្ត​ទាំង​នោះ​មិន​បាន​បំពេញ​ឡើយ។

មេ​ដឹក​នាំ​ប្រទេស​នានា​ដូច​ជា កេនយ៉ា បង់ក្លាដែស បាបាដូស និង​ម៉ាឡាវី​បាន​​ហៅ​​ប្រទេស​អ្នក​មាន​ថា​ជា​អ្នក​មាន​ភារកិច្ច​ចំពោះ​ការ​ខក​ខាន​។

លោក Lazarus​ McCarthy Chakwera ប្រធានាធិបតី​ម៉ាឡាវី បាន​និយាយ​ថា ៖«ការ​សន្យា​ផ្តល់​ប្រាក់​ទៅ​ប្រទេសអភិវឌ្ឍ​តិច​តួច​ដោយ​ប្រទេស​អភិវឌ្ឍ គឺ​មិន​មែន​ជា​ជំនួយ​ទេ ប៉ុន្តែ​ជា​តម្លៃ​សម្អាត។ ជា​ទូទៅ មិន​ថា​អាហ្វ្រិក ឬ​ម៉ាឡាវី​ទេ នឹង​មិន​អាច​ឆ្លើយ​តប​បាន​ឡើយ»។

សកម្មជន​ Greta Thunberg បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​រាប់​លាន​នាក់​របស់​នាង​ចុះ​ហត្ថលេខា​លើ​លិខិត​បើក​ចំហ​មួយ​ដោយ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​ពី​បទ​ក្បត់ជាតិ។ លិខិត​និយាយ​ថា ៖«នេះ​មិន​មែន​ជា​សមយុទ្ធ​ទេ។ វា​ជា​កូដ​ក្រហម​សម្រាប់​ផែន​ដី»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម