Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់ទឹកភ្លៀងនៅ​ភាគខាងត្បូងប្រទេស​ថៃ កើនដល់១២ខេត្ត និងកំពុង​ស្ថិតក្នុង​ការប្រកាសអាសន្ន

បានផុស

នៅ

ស្ថានភាព​ជំនន់ទឹក​ភ្លៀង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ កាន់​តែធ្ងន់ធ្ងរខ្លាំង​ឡើង គិត​ត្រឹម​រសៀល​ថ្ងៃព្រហស្បត្តិ៍នេះ ដោយ​ខេត្តរងគ្រោះ​បាន​កើន​ឡើង​ដល់ទៅ ១២ខេត្ត លើក​លែង​តែ​ខេត្ត Chumphon និង​ខេត្ត Ranong ប៉ុណ្ណោះ​ដែល​មិន​រងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀងនៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាខេត្តសរុប ១២ នៅ​ភាគខាងត្បូងប្រទេស​ថៃ កំពុង​រងគ្រោះ និង​ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន មាន​ខេត្ត Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Phangnga, Phuket, Krabi, Trang និងខេត្ត Satun ដោយសារ​កម្ពស់ទឹក​បង្កដោយ​ភ្លៀង​មិន​ស្រាកស្រាន្ត បាន​ជន់លិចផ្លូវ លំនៅឋាន ដីស្រែចំការ និងតំបន់ទំនាប​ស្ទើរទាំងស្រុង នាំ​ឲ្យ​ពលរដ្ឋ​ជាច្រើន​សែននាក់ ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។

 

លើស​ពី​នេះ កម្លាំង​ខ្យល់​កំពុង​បោក​បក់នៅ​តំបន់ឈូងសមុទ្រថៃ និងសមុទ្រ Andaman ត្រូវ​គេ​ព្យាករអាច​ធ្វើ​ឲ្យ​កម្ពស់​ទឹករលក​កើន​ឡើង​ចន្លោះ ២-៣ ម៉ែត្រ ឬខ្ពស់ជាងនេះ គួបផ្សំជាមួយភ្លៀងផ្គរ ដែលរំពឹង​បន្តធ្លាក់ខ្លាំង។

គិតមកទល់ពេលនេះ ផ្ទះ​សម្បែង​ប្រជាពលរដ្ឋសរុប ២៦១ ២៥៣ខ្នង ក្នុងភូមិ ២៣១៨ភូមិ នៃ​ស្រុកចំនួន ៧០ របស់​ខេត្ត​ដែល​រងគ្រោះ សុទ្ធតែ​ត្រូវជន់លិចខ្ទេចខ្ទីដោយ​សារគ្រោះជំនន់ទឹកភ្លៀងនៅ​ពេលនេះ។

អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយប្រទេសថៃ រួមទាំងកម្លាំង​យោធា កំពុង​ញាប់ដៃញាប់ជើង ដើម្បី​សង្គ្រោះ​ពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលមាន​សុវត្ថិភាព៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម