Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកនេះ រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់អ្នកក្រុង មូស្គូ

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អភិបាលក្រុងមូស្គូលោក Sergey Sobyanin បានប្រកាសថា ប្រជាជននៅក្នុងរដ្ឋធានីនេះនឹងអាចទទួលបានវ៉ាក់សាំង Sputnik V ចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត គ្រូបង្រៀននិងអ្នកធ្វើការផ្នែកសង្គមនឹងជាក្រុមទីមួយដែលត្រូវគេចាក់វ៉ាក់សាំង។ យោងតាមលោក ​​Sobyanin បានឲ្យដឹងថា អ្នកក្រុងមូស្គូនឹងអាចទទួលបានការចាក់ថ្នាំបង្ការនៅតាមទីតាំងចាក់ថ្នាំដែលត្រូវបានបង្កើតឡើងជុំវិញទីក្រុង។

លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យចាប់ផ្តើមកម្មវិធីនេះកាលពីថ្ងៃពុធដោយលោកនិយាយថា “ការផលិត Sputnik V ដែលជាវ៉ាក់សាំងត្រូវបានចុះបញ្ជីដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងវីរុសកូរ៉ូណាគឺជាអ្វីដែលអនុញ្ញាតឲ្យយើងចាប់ផ្តើមចាក់វ៉ាក់សាំងបាន”។

ប្រទេសរុស្ស៊ីបានបង្កការភ្ញាក់ផ្អើលកាលពីខែសីហានៅពេលខ្លួនក្លាយជាប្រទេសដំបូងគេដែលបានអនុម័តរូបមន្តការពារប្រឆាំងនឹងជំងឺកូវីដ១៩។

ស្របពេលដែលអ្នកអត្ថាធិប្បាយនិងអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះល្បឿនដែលរូបមន្តនេះត្រូវបានចុះបញ្ជីនោះ អ្នកបង្កើតបានអះអាងថា ការសម្រេចចិត្តគឺផ្អែកលើទិន្នន័យដំបូងនៃការសាកល្បងវិជ្ជមានដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈ​​​អ៊ីស្រាអែល​បន្តបាញ់ស្រោច​​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់​ដាច់​អហង្ការ​មិន​រុះរើ​កម្មវិធី​​នុយក្លេអ៊ែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទីបួន​​ជាមួយ​អាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជា​ដាក់​បង្ហាញ​ខ្សែ​ភាពយន្តខ្លី “ស្រូវមិត្តក្រៀល​” អបអរ​​​ទិវា​សត្វស្លាប​ទេសន្ដរប្រវេសន៍​ពិភពលោក​

ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា២៨ នាទីutes មុន

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម