ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកនៅមូស្គូ សម្លាប់មេទ័ពរុស្ស៊ី ដែលជាប្រធាន កងកម្លាំងនុយក្លេអ៊ែរ
សារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤ថា មេទ័ពរុស្ស៊ីមួយរូបនិងជំនួយការរបស់គាត់ ត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងមូស្គូ។

យោងតាមគណៈកម្មការស៊ើបអង្កេតរុស្ស៊ី, លោក Igor Kirillov គឺជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី ហៅកាត់ NBC ហើយគាត់បានបាត់បង់ជីវិត នៅពេលគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិចដែលទុកចោល ត្រូវគេបញ្ជាពីចម្ងាយឲ្យផ្ទុះ ខណៈគាត់ដើរចេញពីផ្ទះ។
ពាក់ព័ន្ធរឿងនេះ មិនទាន់មានខាងណាចេញមុខទទួលខុសត្រូវនោះទេ ប៉ុន្តែរុស្ស៊ី បានចាប់ផ្តើមការស៊ើបអង្កេតហើយ ដោយសង្ស័យថា នេះជាស្នាដៃរបស់អ៊ុយក្រែន។

លោក Kirillov វ័យ៥៤ឆ្នាំ បានដឹកនាំ NBC ចាប់តាំងពីឆ្នាំ២០១៧មក ហើយបានក្លាយជាមន្ត្រីយោធាមានមុខមានមាត់ខ្លាំង ដោយសារតែគាត់ចេះដឹងជ្រៅជ្រះអំពីរឿងដែលអ៊ុយក្រែននិងសហរដ្ឋអាមេរិក ប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ។
គាត់ក៏អះអាងមានព័ស្តុតាង ដែលបង្ហាញថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការជាបណ្តាញក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រនៅប្រទេសអ៊ុយក្រែននិងកន្លែងផ្សេងទៀត ដែលជាការគំរាមកំហែងធំធេងដល់ប្រជាជនស៊ីវិលផងដែរ។
កាលពីខែតុលា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើលោក Kirillov ដោយនិយាយថា បុរសម្នាក់នេះជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយដើរតួសំខាន់ក្នុងការបំភ្លៃព័ត៌មានរបស់វិមានក្រឹមឡាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ លោកខាងលិច បង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម រួចយកលេស ទៅបំភ័យប្រជាជនខ្លួនឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


