ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ តម្រូវឲ្យអ្នកចូលរង្គសាលនិងភោជនីយដ្ឋាន បង្ហាញកាតចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ត អវិជ្ជមាន
រង្គសាលនិងភោជនីយដ្ឋានរបស់ទីក្រុងមូស្គូ ក៏អ៊ូអរដូចតំបន់ផ្សេងទៀតនៅអឺរ៉ុបដែលគេយកការរាំងខ្ទប់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ការរឹតត្បិតថ្មីកំពុងត្រូវបានដាក់នៅក្នុងទីក្រុងនេះ សម្រាប់អ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ ឬអ្នកមានវីរុស។

វិធានការ ដែលត្រូវបានប្រកាសដោយអភិបាលក្រុងមូស្គូលោក Sergey Sobyanin កាលពីថ្ងៃអង្គារ នឹងតម្រូវឲ្យប្រជាជនស្កេន QR កូដ មុនពេលចូលកន្លែងនានារួមមានអាហារដ្ឋាន កន្លែងញ៉ាំចំណីនិងទីតាំងសាធារណៈផ្សេងទៀត។
មានតែអ្នកដែលមានកាតចាក់វ៉ាក់សាំង, ភស្តុតាងបង្ហាញថាពួកគេបានឆ្លងវីរុសក្នុងរយៈពេលប្រាំមួយខែចុងក្រោយឬការធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេលបីថ្ងៃមុនប៉ុណ្ណោះ ដែលនឹងត្រូវបានផ្តល់ជូននូវវិញ្ញាបនបត្រឌីជីថល។ អ្នកដែលបានចាក់វ៉ាក់សាំងតែមួយដូស ក៏នឹងត្រូវបានគេរាយការណ៍ថា មានសិទ្ធិទទួលបានតាមគ្រោងការណ៍នេះផងដែរ។

លោក Sobyanin និយាយថា “ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ នៅតែពិបាកខ្លាំង។ មានអ្នកជំងឺធ្ងន់ធ្ងរជាង ១៤,០០០នាក់នៅក្នុងមន្ទីរពេទ្យ។ ប្រព័ន្ធថែទាំសុខភាព ជិតដួលរលំទៅហើយ”។
ចាប់ពីថ្ងៃទី២៨ខែមិថុនា ប្រព័ន្ធនេះនឹងក្លាយជា កាតព្វកិច្ចសម្រាប់ភោជនីយដ្ឋាននិងហាងកាហ្វេទាំងអស់ ដែលចង់បន្តដំណើរការដូចធម្មតា។ ការទិញអាហារនិងការដឹកជញ្ជូនទៅផ្ទះ នឹងក្លាយជាជម្រើសតែមួយគត់ដែលធ្វើបាន សម្រាប់អ្នកដែលគ្មាន QR កូដ។

ទីក្រុងនេះ បានហាមឃាត់ការកម្សាន្តពេលរាត្រី ដែលអនុវត្តរួចទៅហើយជាមួយបម្រាមរយៈពេលពីរសប្តាហ៍ លើរង្គសាលនិងក្លិបនានាដែលបើកលើសម៉ោង១១យប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ងាត់ៗ រុស្ស៊ី ត្រៀមសាកល្បងវ៉ាក់សាំង Sputnik V លើក្មេងជំទង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


