Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី រកឃើញវីរុសកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង ប្រភេទថ្មីមួយទៀត ផ្ទុះខ្លាំងក្នុងទីក្រុង មូស្គូ

បានផុស

នៅ

ប្រទេសរុស្ស៊ីអះអាងថា បានរកឃើញជំងឺកូវីដ-១៩ ប្រភេទថ្មីមួយទៀត ដែលអាចរារាំងប្រសិទ្ធភាពរបស់វ៉ាក់សាំង។

How COVID-19 vaccines developed in China, Russia and elsewhere could impact  the pandemic | CBC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើវ៉ាក់សាំងនៅតែអាចធ្វើការប្រឆាំងនឹងវីរុសបំប្លែងខ្លួន “មូស្គូ” នេះដែរឬក៏អត់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានផ្នែកសុខភាពមិនបានបញ្ចេញព័ត៌មានជាសាធារណៈណាមួយអំពីវីរុសបំប្លែងខ្លួននេះទេ។

Scientists are now scrambling to find out whether jabs still work against the mutant 'Moscow' strain. Mocked-up image of a coronavirus

ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ក្នុងទីក្រុងមូស្គូ បានកើនឡើង ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ខណៈកាលពីថ្ងៃអាទិត្យមានការឆ្លង ៧,៧០៤ករណីនៅទូទាំងទីក្រុង ដែលជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៤ខែធ្នូមក។

អ្នកសិក្សានៅវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្ត Gamaleya ដែលផលិតវ៉ាក់សាំង Sputnik V បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី អាចត្រូវបានស្តីបន្ទោសចំពោះករណីកើនឡើងយ៉ាងគំហុកនេះ។

Russia says its COVID vaccine is 95% effective. So why is there still  Western resistance to it? | CBC News

អនុប្រធាន Denis Logunov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “ឥឡូវនេះ យើងកំពុងតាមដានស្ថានភាពនៅទីក្រុងមូស្គូ ហើយអ្វីដែលសំខាន់បំផុត គឺទីក្រុងមូស្គូ មានវីរុសបំប្លែងខ្លួនមូស្គូ ខ្លួនឯងផ្ទាល់”។

ទីលានកីឡា កន្លែងលេងកម្សាន្តនិងចំណុចទាក់ទាញផ្សេងទៀតនៅខាងក្នុងឧទ្យានធំៗ ត្រូវបិទរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃអាទិត្យទៅ។ បារ៍និងភោជនីយដ្ឋាន នានាក៏ត្រូវបានបញ្ជាឲ្យត្រឹមម៉ោង ១១ យប់ផងដែរ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម