Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ដាក់​បណ្តឹង​ព្រហ្មទណ្ឌប្រឆាំងបុរសចម្លងកូវីដ ១៩ ចូលសហគមន៍​ពលរដ្ឋនៅហូជីមីញ

បានផុស

នៅ

មិន​ខុស​គ្នា​ពី​កម្ពុជា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ វៀតណាម​ ក៏មាន​ការឆ្លង​រាតត្បាត​ជំងឺកូវីដ ១៩ ចូល​សហគមន៍​ពលរដ្ឋ​ជាថ្មី បើ​ទោះ​ជាស្ថានភាព​ធូរស្រាល​ជាងកម្ពុជា​ក៏ពិត​មែន ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាប់​កម្ពុជា​មួយ​នេះ កើន​អត្រា​អ្នក​ឆ្លង​ក្នុង​សហគមន៍​ជាបន្តបន្ទាប់ ពលរដ្ឋ​ជាច្រើន​ត្រូវ ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក ខណៈ​គ្រឹះស្ថានអប់រំទូទាំងទីក្រុងហូជីមីញ ត្រូវផ្អាក​ជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុនៅ​ពី​ក្រោយ​ការ​ឆ្លង​រាតត្បាតនេះ គឺ​ផ្ទុះ​ចេញ​ពី​បុរសបម្រើការលើយន្តហោះម្នាក់ បាន​បំពាន​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ក្រសួងសុខាភិបាល និងចម្លងជំងឺទៅកាន់​គ្រូបង្រៀន​ភាសាអង់គ្លេសម្នាក់ ធ្វើ​ឲ្យរាតត្បាត​កូវីដ ១៩ ២នាក់​ផ្សេងទៀត ក្នុងសហគមន៍​ពលរដ្ឋវៀតណាម​តែ​ម្តង។

ក្រោយ​ពិចារណា​យ៉ាង​ល្អិតល្អន់ ប៉ូលិសក្រុងហូជីមីញ កាលពីថ្ងៃពុធ បាន​សម្រេចចិត្ត​ប្តឹងបុរសប្រភព​ចម្លង​កូវីដ ១៩ ខាងលើ ដែលជាអ្នក​បម្រើក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដោយចោទពីបទរំលោភលើបទប្បញ្ញត្តិ អំឡុងពេលនៃធ្វើ​ចត្តាឡីស័កនៅឯមជ្ឈមណ្ឌលធ្វើ​ចត្តាឡីស័ករបស់ក្រុមហ៊ុនអាកាសចរណ៍ និងនៅផ្ទះ ដោយ​ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌរបស់​ប្រទេស​នេះ។

នារីបម្រើការលើយន្តហោះរូបនេះ បានត្រឡប់មកពីប្រទេសជប៉ុន នាថ្ងៃ ១៤ វិច្ឆិកា ហើយស្នាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ករបស់ក្រុមហ៊ុន Vietnam Airlines បាន​ត្រឹម​រយៈ​ពេល ៥ថ្ងៃប៉ុណ្ណោះ។

អំឡុង​ពេល​ធ្វើ​ចត្តាឡីស័កនៅឯអាកាស​យានដ្ឋាន រូបគេ​បាន​ចូល​ទៅ​ទាក់ទង​ជាមនុស្សមិត្តភ័ក្តិ​ដែលជា​អ្នកជំងឺ​កូវីដ ១៩ ឆ្លង​ក្រោយ​ត្រឡប់មក​ពី​ប្រទេស​រ៉ូមែននី ហើយបន្ទាប់​ពី​ធ្វើតេស្ត​អវិជ្ជមាន ២លើក បុរស​រូបនេះ ត្រូវ​គេអនុញ្ញាត​បន្ត​ធ្វើ​ចក្តឡីស័កនៅ​ផ្ទះ ដែល​ជាពេល​រូបគេបាន​ទាក់​ទងជាមួយ​មនុស្ស ៣នាក់ ម្នាក់​ជាម្តាយ និង​មិត្តភ័ក្តិ ២នាក់​ទៀត។

កាល​ពី​ថ្ងៃ ២៨ មន្ត្រីសុខាភិបាល​វៀតណាម បានធ្វើ​តេស្ត​លើ​បុរស​រូបនោះ​ជាលើក​ទី៣ ដោយ​រកឃើញ​វិជ្ជមាន​កូវីដ ១៩ នាំឲ្យ​មនុស្សពាក់ព័ន្ធទាំង​អស់​ត្រូវ​គេ​ចាប់​ធ្វើតេស្ត ដោយ​រកឃើញ​ម្នាក់ជាគ្រូបង្រៀន​ភាសាអង់គ្លេសមាន​ផ្ទុកកូវីដ ១៩ និង​ឆ្លង​ដល់​សិស្សខ្លួន ២នាក់ ម្នាក់​អាយុ ១ឆ្នាំ និង​ម្នាក់​ទៀតអាយុ ២៨ឆ្នាំ នាំ​ឲ្យ​ពេលនេះវៀនណាម កើនតួលេខឆ្លង​សរុប ១៣៤៩ករណី។

ចំពោះបុរស​ដែល​ជា​មូលហេតុ​ចម្លង​ក្នុង​សហគមន៍​ពលរដ្ឋ​វៀតណាម នឹង​ប្រឈម​ជាប់​ទោស​ស្មើ​នឹង​ទោសព្រហ្មទណ្ឌ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Saigon Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម