តាលីបង់ ធ្វើព្យុហយាត្រាយោធា អួតអាវុធផលិតដោយ អាមេរិក និង រុស្ស៊ី ក្នុងក្រុងកាប៊ុល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តាលីបង់ ធ្វើព្យុហយាត្រាយោធា អួតអាវុធផលិតដោយ អាមេរិក និង រុស្ស៊ី ក្នុងក្រុងកាប៊ុល

បានផុស

នៅ

កងកម្លាំងតាលីបង់បានធ្វើព្យុហយាត្រាយោធានៅទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ីនៅក្នុងការបង្ហាញពីការផ្លាស់ប្ដូរកងកម្លាំងបះបោរទៅជាកងទ័ពឈរជើងធម្មតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិលោក Enayatullah Khwarazmi បាននិយាយថា ព្យុហយាត្រានេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលថ្មីៗរបស់ទាហាន ២៥០ នាក់ ។

សមយុទ្ធនេះមានជាប់ពាក់ព័ន្ធនឹងរថពាសដែក M117 ផលិតដោយសហរដ្ឋអាមេរិករាប់សិបគ្រឿង ដែលបើកចុះឡើងយឺតៗលើផ្លូវធំក្នុងក្រុងកាប៊ុល ហើយមានឧទ្ធម្ភាគចក្រ MI-17 ល្បាតពីលើផងដែរ ខណៈទាហានជាច្រើនបានកាន់កាំភ្លើងវាយប្រហារ M4 របស់អាមេរិក ។

សព្វាវុធ និងឧបករណ៍ប្រយុទ្ធភាគច្រើនដែលកងកម្លាំងតាលីបង់កំពុងប្រើប្រាស់នាពេលនេះ គឺជារបស់ដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដល់រដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅទីក្រុងកាប៊ុល  ក្នុងគោលបំណងសាងសង់កងកម្លាំងជាតិអាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពប្រយុទ្ធនឹងពួកតាលីបង់ ។

យោងតាមរបាយការណ៍មួយកាលពីចុងឆ្នាំមុនដោយអគ្គអធិការពិសេសសម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន (Sigar) បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានមានតម្លៃជាង 28 ពាន់លានដុល្លារនៃសម្ភារៈ និងសេវាកម្មការពារជាតិ ដែលរួមមានអាវុធ គ្រាប់រំសេវ យានជំនិះ ឧបករណ៍មើលពេលយប់។ យន្តហោះ និងប្រព័ន្ធឃ្លាំមើល ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧។

យោងតាមរបាយការណ៍មួយកាលពីចុងឆ្នាំមុនដោយអគ្គអធិការពិសេសសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ (Sigar) បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរឲ្យទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថាននូវសម្ភារៈ និងសេវាកម្មការពារជាតិ ដែលរួមមានអាវុធ គ្រាប់កាំភ្លើង យានជំនិះ ឧបករណ៍មើលពេលយប់ យន្តហោះ និងប្រព័ន្ធឃ្លាំមើលពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២៨ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ កាសែត New York Times ថា អាមេរិក​ ​បិទបាំងព័ត៌មាន​ការ​ស្លាប់​ជន​ស៊ីវិល​នៅ ​ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services